នៅថ្ងៃចន្ទនេះ ប្រជាពលរដ្ឋរស់នៅក្នុងជម្រកជម្លៀសខ្លួនលីបង់ បានស្វាគមន៍ព័ត៌មាននៃកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្រ្គាម ដែលនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Shehbaz Sharif និយាយថា ការបញ្ចប់ប្រតិបត្តិការសឹកនៅជួរមុខទាំងអស់ រួមទាំងនៅលីបង់ផងដែរ ។
រូបភាពវីដេអូឃ្លីបរបស់សាក្សីបញ្ចេញនៅថ្ងៃចន្ទនេះ ឃើញអ្នកស្រុកជួបជុំគ្នា និងនាំគ្នារាំរែកតាមចង្វាក់បទភ្លេងនៅចំណតរថយន្ត ស្ថិតក្នុងជម្រកជម្លៀសខ្លួនរបស់ពួកគេនៅទីក្រុង Burj Rahal ។
ស្របពេលដែលនៅមានក្របខណ្ឌមួយ កិច្ចព្រមព្រៀងនេះ បានក្លាយជាការទម្លុះភាពទាល់ច្រកធំបំផុតឆ្ពោះទៅរកការដោះស្រាយជម្លោះដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឲ្យរង្គោះរង្គើរដល់ទីផ្សារថាមពល ចាប់តាំងពីវាចាប់ផ្តើមជាមួយនឹងការវាយប្រហាររួមដៃគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់កាលពីខែកុម្ភៈ ។
អនុស្សរណៈយោគយល់ត្រូវបានគេកំណត់ឲ្យចុះហត្ថលេខាជាផ្លូវការនៅថ្ងៃសុក្រខាងមុខនេះ ក្នុងប្រទេសស្វីស ។ ដោយឡែក លក្ខខ័ណ្ឌច្បាស់លាស់ ពុំត្រូវបានគេដឹងភ្លាមៗនោះទេ ។
សូមបញ្ជាក់ថា លីបង់បានក្លាយជាចំណុចខ្ទាស់ដ៏ធំមួយនៅក្នុងកិច្ចចរចា ក្នុងនោះអ៊ីស្រាអែល និងក្រុមហេសបូឡា ពុំបានអើពើនោះឡើយចំពោះការអំពាវនាវឲ្យរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងមេដឹកនាំផ្សេងទៀតឲ្យបញ្ឈប់ការវាយប្រហារលើគ្នាទៅវិញទៅមករបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ៕


