ឯកឧត្តម ស៊ុយ សែម គាំទ្រ​ឱ្យ​មាន​វេទិការ​ពិភាក្សារវាងមនុស្សចាស់ និងយុវជននៅតាមមូលដ្ឋាន

2022/04/25 11:50:27 pm        757

ពោធិ៍សាត់៖ ឯកឧត្តម ស៊ុយ សែម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តពោធិ៍សាត់ បានប្រកាសគាំទ្របង្កើតអោយមានវេទិការពិភាក្សាចែករំលែក​បទពិសោធន៍រវាងមនុស្សដែលមានវ័យចំណាស់ អ្នកបានចូលនិវត្តន៍ ជាមួយនិងយុវជន នៅតាមមូលដ្ឋានភូមិ ឃុំ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលបានផ្តួចផ្តើមគ្រោង និងបង្កើតដោយឯកឧត្តម ម៉េង ស័ក្កធារ៉ា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកបាកាន ។

ឯកឧត្តម ស៊ុយ សែម ប្រកាសគ្រាំទ្រដូចនេះ ក្នុងកិច្ចប្រជុំបូកសរុប ការងារគណបក្សប្រជាជនកម្ពុជា​ស្រុកបាកាន និងកិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកបាកាន ​នាថ្ងៃទី២៣ ខែមេសាឆ្នាំ២០២២ ដោយមានសមាជិកចូលរួមប្រមាណ៧០០នាក់ ដែលបានរៀបចំធ្វើ​នៅ​ទីស្នាក់ការ​គណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ​ស្ថិតក្នុងសង្កាត់ព្រៃញី ​ក្រុងពោធិ៍សាត់ ។

វេទិការដែលគ្រោង និងបង្កើតឡើងនេះ ​គឺក្នុងគោលបំណង ចង់អោយយុវជនជំនាន់ក្រោយអាច​ទទួល​បាន​ពីបទពិសោធន៍ជីវិតពិតដែលមនុស្សចាស់ធ្លាប់​បានឆ្លងកាត់កន្លងមក ជាពិសេស​គឺ​បទពិសោធន៍​ជីវិត​កំសត់វេទនាក្នុងសម័យកាលដែលកម្ពុជា​ស្ថិតក្នុង​របប​ខ្មៅ​ងងឹត​កម្ពុជា​ប្រជាធិបតេយ្យប្រទេសជាតិត្រូវ​បំផ្លាញ​ខ្ទេចខ្ទី​ រហូតមាន​ការអភិវឌ្ឍ​លើគ្រប់វិស័យដូចបច្ចុប្បន្ន ទើបក្មូយៗ​ជាយុវជនអាចទទួល​បានការសិក្សារស់នៅក្នុងពេលប្រទេសជាតិ មាន​សន្តិភាព​មាន​ស្ថេរភាពនយោបាយ ​ប្រទេសជាតិមានភាព​សម្បូរសប្បាយ ។

វេទិកានេះ ក៏មានគោលដៅ ចង់សម្រួលអោយមនុស្សចាស់ ​និងយុវជនជំនាន់​ក្រោយអាចធ្វើការងារ​ជាមួយគ្នាបានដោយរលូន ព្រោះបច្ចុប្បន្នយើងសង្កេតឃើញថា តាមអង្គភាពការងារ ទាំងរដ្ឋនិង ឯកជន ហាក់កំពុងជួបវិបត្តិដោយមនុស្សចាស់​មួយចំនួន​ប្រកាន់គំនិត​អភិរក្សហួសហេតុ​ដោយ​មិនចង់ប្រគល់​ ការងារឲ្យ​យុវជន​ក្រោយឡើយ។ ​ចំណែកយុវជនជំនាន់ក្រោយខ្លះដែលអាង​លើ​សញ្ញាប័ត្រ ហាក់ដូចជា​មើលស្រាល​មនុស្សចាស់​ដែល​គ្មាន​សញ្ញាប័ត្រ​ស្មើនឹងខ្លួន ការមិន​ចុះ​សម្រុងគ្នានេះត្រូវគេមើលឃើញថា​ ជាវិបត្តិមួយ ​សម្រាប់សង្គមខ្មែរដែលត្រូវតែដោះស្រាយ។

សរុបជារួមទាំងមនុស្សចាស់ ​និងយុវជនគឺត្រូវការគ្នាទៅវិញទៅមក មនុស្សមានបទពិសោធន៍​ដែល​យុវជនគ្មាន ហើយយុវជនមានចំណេះដឹងនិងបច្ចេកទេសថ្មីៗ​ដែលមនុស្សចាស់ពុំមាន ដូចនេះ​បើរួមគ្នាបាន​ នឹងធ្វើអោយអង្គភាពរីកចម្រើន ​ប្រទេសជាតិរីកចម្រើន ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ស៊ុយ សែម បានណែនាំអោយអោយក្រុមការងារគណបក្ស​ប្រជាជន​កម្ពុជា​ស្រុកបាកាន​ គ្រប់ជាន់ថ្នាក់ត្រូវតែបន្តយកចិត្តទុកដាក់​ចុះជួយប្រជាពលរដ្ឋ ចូលរួមជួយ​ធ្វើការ​អភិវឌ្ឍតាមមូលដ្ឋាន ​ហើយក្រុមការងារ​ និងសមាជិកគណបក្សស្រុកបាកាន​ទាំងអស់​និងរួមគ្នា​ឆ្ពោះទៅ​កាន់ជ័យជម្នះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណ្តិទី៥​ ខាងមុខនេះ ៕

អត្ថបទ៖ ពៅ ភិរុណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm