តុលាការជាន់ខ្ពស់របស់ទីក្រុងឡុងដ៍នៅថ្ងៃចន្ទនេះ នឹងសម្រេចលើការប្រឈមមុខដាក់គ្នាផ្នែកច្បាប់រវាង រដ្ឋាភិបាល និងក្រុមសកម្មជន Palestine Action ដែលបានឃើញមនុស្សរាប់ពាន់នាក់ ចាប់ពីនិស្សិតរហូតដល់បព្វជិតចូលនិវត្តន៍អាយុ ៨៣ឆ្នាំ ត្រូវបានចាប់ខ្លួន និងនាំខ្លួនចេញពីការតវ៉ាដោយនគរបាល។
ការហាមឃាត់នេះ ដែលបានចូលជាធរមាននៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៥ បានធ្វើឲ្យសមាជិកភាព ឬការគាំទ្រដល់ក្រុមសកម្មភាពផ្ទាល់ក្លាយជាបទល្មើសព្រហ្មទណ្ឌដែលអាចផ្តន្ទាទោសជាប់ពន្ធនាគាររហូតដល់ ១៤ឆ្នាំ ក្រោមច្បាប់ភេរវកម្ម។

សេចក្តីសម្រេចនៅថ្ងៃចន្ទនេះ នឹងកំណត់ថាតើរដ្ឋាភិបាលបានបំពានអំណាចរបស់ខ្លួន ក្នុងការហាមឃាត់ ក្រុមសកម្មជន Palestine Action ដែរឬទេ។
ការហាមឃាត់នេះ ដែលនាំឲ្យមានការចាប់ខ្លួនមនុស្សប្រហែល ៣.000នាក់ បានដាក់ក្រុមនេះ នៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាល ដែលក៏រួមបញ្ចូលទាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស និងក្រុមហេសបូឡានៅប្រទេសលីបង់ ដែលគាំទ្រដោយអ៊ីរ៉ង់ផងដែរ៕
