មេដឹកនាំ G7 ជួបប្រជុំ​នៅបារាំង បន្ទាប់ពី​អាមេរិក និងអ៊ីរ៉ង់ ប្រកាសពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម

2026/06/16 12:11:12 am        70

មេដឹកនាំនៃបណ្ដា​ប្រទេសមាន​ឧស្សាហកម្ម​លូតលាស់​ទាំង ៧ (G7) ជួប​ជុំ​គ្នា នៅឯ​រមណីយដ្ឋានមាត់បឹងមួយរបស់ប្រទេសបារាំង នៅថ្ងៃចន្ទ (ទី១៥ ខែមិថុនា ឆ្នាំ២០២៦) នេះ​ ពោល​គឺ​មិនយូរប៉ុន្មានបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឲ្យ​ដឹង​ថា ភាគីទាំង២ បានឈានដល់កិច្ចព្រមព្រៀងបឋមមួយ ដើម្បីបញ្ចប់សង្គ្រាម។

ការពិភាក្សា អំពីជំហានបន្ទាប់ ស្ដីពី​អ៊ីរ៉ង់ នឹងជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែលមេដឹកនាំពិភពលោកនៃ​ប្លុក​នេះ​ នឹងជជែកពិភាក្សា​គ្នា អំឡុងកិច្ចប្រជុំកំពូលថ្ងៃទី១៥-១៧ ខែមិថុនា ជា​ពេល​ដែលនឹងស្វែងរកផង​ដែរ​នូវ​ចំណុចរួម ពាក់​ព័ន្ធ​នឹង​សង្គ្រាម នៅប្រទេស​អ៊ុយក្រែន ការដោះស្រាយអតុល្យភាពសេដ្ឋកិច្ចពិភពលោក និងការស្វែងរកប្រភពរ៉ែសំខាន់ៗ នៅខាងក្រៅប្រទេសចិន ដែលជាអ្នកផ្គត់ផ្គង់ដ៏ធំ​បំផុត​។

ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងទៅ​ដល់ទីក្រុង Evian-les-Bains នៅថ្ងៃទី១៥ ខែមិថុនានេះ​ ដើម្បី​ចូល​រួម​ការ​ជួប​ប្រជុំ​នេះ​ នៅពេលដែលបណ្ដា​មេដឹកនាំពិភពលោកមានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងៗ ចំពោះសហរដ្ឋអាមេរិក ទោះបីជាមន្ត្រីបារាំងមាននូវ​ក្ដី​រីករាយ ដែលបានទទួលវត្តមានរបស់មេដឹកនាំ​រូប​នេះ​ បន្ទាប់ពីលោក​បានចាកចេញពីកិច្ចប្រជុំកំពូល G7 នៅកាណាដា ក្នុងឆ្នាំ២០២៥ មុនកាលកំណត់។

គួរបញ្ជាក់ថា មេដឹកនាំនៃ​ប្រទេស​ G7 ជាច្រើន ត្រូវបានរង​ប៉ះពាល់ដោយផ្ទាល់ដោយ​ចំណាត់​ប្រែប្រួល​មិន​ទៀង​របស់លោក Trump នៅលើឆាកអន្តរជាតិ​ ដែលបានធ្វើ​ឲ្យ​តំបន់​មជ្ឈិមបូព៌ា ពាណិជ្ជកម្មសកល និងការទូតច្របូក​ច្របល់​។ វិធានការ​របស់លោកបាននាំឲ្យ​មានសំណួរធំៗជាច្រើន​ អំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសណ្តាប់ធ្នាប់ពិភពលោកក្រោយសង្គ្រាម ជាអ្វី​ដែលទីក្រុង​វ៉ាស៊ីន​តោន​បានជួយបង្កើតឡើង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        57
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        112
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm