លោក Putin ផ្ញើសារជូនពរខួប​កំណើតទៅ​លោក Trump​ ដោយសរសើរ​ជាបុគ្គល​​ត្រចះត្រចង់​ និងអស្ចារ្យ​

2026/06/16 12:24:31 am        58

មេដឹកនាំ​រុស្ស៊ី លោក Vladimir Putin បានផ្ញើសារជូនពរថ្ងៃខួប​កំណើតទៅលោកប្រធានាធិបតីអាមេរិក លោក​ Donald Trump កាលពីថ្ងៃអាទិត្យ (ទី១៤ ខែមិថុនា ឆ្នាំ២០២៦) ដោយពណ៌នាអំពីរូបលោកថា ជា «បុគ្គល​ និងអ្នកនយោបាយដ៏ត្រចះត្រចង់​ និងអស្ចារ្យ​» ហើយបានលើក​ឡើង​ថា មេដឹកនាំទាំង២ អាចលើកកម្ពស់ទំនាក់ទំនងរបស់ប្រទេសរបស់ពួកលោកឲ្យ​ដល់កម្រិតថ្មីមួយ។

ក្នុងសារ​ជូនពររបស់លោក នៅលើគេហទំព័រវិមានក្រឹមឡាំង ដែលត្រូវ​បាន​ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី លោក Putin បានសរសេរ​ថា «លោកប្រធានាធិបតី Donald (Trump) ជាទីស្រឡាញ់ ខ្ញុំសូមអបអរសាទរយ៉ាងស្មោះអស់​ពីចិត្ត​ ចំពោះអ្នក​ នៅថ្ងៃខួបកំណើតគម្រប់វ័យ​ ៨០​ឆ្នាំរបស់អ្នក! អ្នកគឺ​​ជាបុគ្គល​ និងជា​អ្នកនយោបាយដ៏ត្រចះត្រចង់​ និងអស្ចារ្យ​ណាស់​»។

ជាមួយ​គ្នានេះ បើ​យោងតាមលោក Yuri Ushakov បាន​ឲ្យ​ដឹង​ថា មេដឹកនាំរុស្ស៊ីស បានជជែក​ជាមួយ​លោក Trump តាមទូរស័ព្ទរយៈពេល ៥៥​នាទី។ ជំនួយការគោលនយោបាយការបរទេសរបស់វិមាន ក្រឹមឡាំងរូប​នេះ​ បានបញ្ជាក់​ថា លោក Putin បានជូនពរ​ថ្ងៃ​ខួប​កំណើរ​នេះតាមវិធី​​​ «ក្រៅផ្លូវការ» របស់លោក​។

សារជូនពររបស់លោក Putin បានបង្ហាញ​ថា លោក «ឲ្យតម្លៃដល់ការយោគយល់គ្នាទៅវិញទៅមក រវាងប្រទេស​ទាំង​២ ដែលអនុញ្ញាតឲ្យ​មេដឹកនាំ​នៃ​ប្រទេស​ទាំង២ ធ្វើការ​ពិភាក្សា សូម្បីតែលើ​បញ្ហាស្មុគស្មាញបំផុត ជុំវិញ​របៀបវារៈទ្វេភាគី និងអន្តរជាតិ ដោយបើកចំហ និងស្មោះត្រង់»។

គួរបញ្ជាក់ថា លោក Putin និង​លោក Trump បានជួបគ្នាចុងក្រោយនៅរដ្ឋ Alaska ​ក្នុងខែសីហា ឆ្នាំ​២០២៥ អំឡុង​ពេល​មាន​កិច្ចប្រឹងប្រែង ដើម្បីឈានដល់ដំណោះស្រាយនៃសង្គ្រាម ដែលធ្វើឲ្យអ៊ុយក្រែន​ប្រយុទ្ធ​ជាមួយ​រុស្ស៊ី​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        61
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        90
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm