មេឃុំកំពង់ល្ពៅ ស្រុកសំឡូត ប្ដេជ្ញាបម្រើពលរដ្ឋ និងបន្តអភិវឌ្ឍន៍មូលដ្ឋាន

2022/04/25 05:14:43 pm        815

បាត់ដំបង៖ មេឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង បានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការរួមសុខរួមទុក្ខ បម្រើប្រជាពលរដ្ឋឱ្យបានល្អ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។

ដើម្បីទទួលបានឱកាសបន្តបម្រើប្រជាពលរដ្ឋ លោក ឡាយ ហោម មេឃុំកំពង់ល្ពៅ ប្ដេជ្ញា​ពង្រឹង​សាមគ្គីភាព​ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅមូលដ្ឋាន​ដើម្បី​ឈានទៅ​ដណ្ដើមជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដែលនឹង​ប្រព្រឹត្តទៅ​នៅខែមិថុនា ខាងមុខនេះ ។

បន្ថែមពីនេះ លោកមេឃុំបានប្រកាសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្រ្តី​នាពេលអនាគត។

លោកមេឃុំ បានលើកឡើងបន្ថែមថា បន្ទាប់ពីសមាហរណកម្មឃុំកំពង់ល្ពៅ មានពលរដ្ឋតែ ៧៨គ្រួសារ​ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ​បានកើនឡើងដល់ជាង ​២៣០០គ្រួសារ ។

ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​បានធ្វើឱ្យឃុំនេះមានការអភិវឌ្ឍសាលារៀន មន្ទីរពេទ្យ ប្រព័ន្ធប្រឡាយ ​ផ្លូវខ្វាត់ខ្វែង ​ទាំងផ្លូវកៅស៊ូ និងគ្រួសក្រហមខណៈពលរដ្ឋភាគ​ច្រើន​ប្រកប​របរកសិកម្មជាចម្បង។

ឃុំកំពង់ល្ពៅ ស្រុកសំឡូតជាអតីតសមរភូមិក្ដៅ ដែលសំបូរទៅដោយគ្រាប់មីន និងគ្រាប់​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ។ ប៉ុន្តែសព្វថ្ងៃតំបន់អតីតសមរភូមិមួយនេះបានប្រែមុខមាត់ និងក្លាយមកជាតំបន់​អភិវឌ្ឍន៍​ប្រកប​ដោយសក្តានុពល​ ហើយ​ប្រជាពលរដ្ឋអាចរស់នៅ ​និងប្រកប​ការងារគ្រប់មុខរបរ ដើម្បី​លើកកម្ពស់ជីវភាព​រស់នៅប្រកបដោយសេចក្តីសុខសុភមង្គល៕ អត្ថបទ៖ នឿត​ សុភ័ក្ត្រ

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        398
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm