ខេត្តកណ្តាលបានរៀបចំពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវ: លើកទី៩ ឆ្នាំ២០២៦

2026/06/16 12:28:18 am        136

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែន ក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ខែមិថុនានេះ បានសហកាជា​​​មួ​​យ​​​​​​​​អា​​​​ជ្ញាធរខេត្តកណ្តាល រៀបចំប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រ​​​ធា​​​​ន​​​​បទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ក្រោមអធិបតីភាពឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល តំ​​ណាងឯកឧត្តមអភិបាលខេត្ត។ ពិធីនេះ ប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន ដោយមានការការចូ​​ល​​​​រួ​​​​​មពីមន្រ្តីមន្ទីរក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្តកណ្តាល អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្ស និ​​​​ស្សិ​​​​​​​​ត​​ជាដើម។

 នៅក្នុងអង្គពិធីឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា បច្ចុប្បន្នទីផ្សារការងារស​​​ម្រាប់​ខេត្តកណ្តាល កំពុងមានតម្រូវការការងារជំនាញខ្ពស់បំផុត តាមរយៈគម្រោងវិនិយោគធំៗដូចជា៖ អាកាសយានដ្ឋានអន្ត​​រជាតិតេជោ និងរោងចក្រ សហគ្រាសជាដើម។ លើសពីនេះ ឯកឧត្តមក៍បានអំពាវនាវដល់យុវជនត្រូវខិតខំប្រឹងប្រែងរៀ​​នសូត្រ និងរៀនជំនាញឱ្យចេះពិតប្រាកដ ដើម្បីអាចរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។

 យុវជនបានលើកឡើងដែរថា ការរៀនជំនាញនៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន គ្រូបណ្តុះបណ្តាល ​​បា​​នយ​​ក​​​​ចិ​​​​ត្ត​​ទុ​​កដាក់ ហើយឥលូវនេះកំពុងរៀនជំនាញបណ្តើរ និងធ្វើការបណ្តើរ ទទួលបានចំណូលសមរម្យអាចផ្គត់ជីវភាពរស់នៅ​​​​​​ប្រ​​​​ចាំថ្ងៃ​​បានល្អជាងមុន។ យុវជនទាំងនោះបន្តថា ការរៀនជំនាញបច្ចេកទេសចេះពិតប្រាកដមិន​ពិបាករកការងារធ្វើនោះ​​​​ទេ ម្លោះហើ​​​​យសូមឱ្យយុវជនដែលមិនទាន់មានការងារធ្វើគួររៀនជំនាញបច្ចេកទេសផ្សេងៗ ដើម្បីកែប្រែជីវភាពរស់នៅ និ​​​​​​​​​​ងចូ​​​​​​​​ល​​រួ​​មចំណែ​​កអភិវឌ្ឍប្រទេសជាតិ។

យោងតាមរបាយការណ៍របស់វិទ្យាស្ថានពហុបច្ចេកទេសតេជោសែន បានបង្ហាញថា ចំនួនសិស្ស និ​ស្សិ​​ត បានប​​ញ្ច​​​ប់កា​រសិក្សាគ្រប់កម្រិតនៅឆ្នាំ២០២៥ មានចំនួនសរុប ១,៧០០នាក់ ក្នុងនោះស្រីចំនួន២៧០នាក់ ដោយមានអត្រាការងារចំ​​នួនប្រមាណ៩៦ភាគរយ។ រីឯសិស្ស និស្សិតកំពុងសិក្សានៅឆ្នាំ២០២៦ សរុបចំនួនជាង១ពាន់នា​​ក់​​ ក្នុ​​​ងនោះ​ស្រីចំនួន១​​៤២​​នាក់។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាជា​​តិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងលើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការ​​​អប់រំបណ្តុះបណ្តា​​លបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការផ្សព្វផ្សាយ ការជំរុញ និងលើកទឹកចិត្តទៅសិ​​ស្សា​​នុសិ​​ស្ស​​ និស្សិត យុវជន និងសាធារណៈជនឱ្យយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយ អំពីសារៈសំខាន់នៃការអប់រំបណ្តុះ​​បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រ​​កបដោ​​យ​គុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        92
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        190
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm