Ebola កើនឡើងដល់ ៧៨២ករណី នៅកុងហ្គោ ខណៈការផ្ទុះឡើងនៃ​ជំងឺ រាលដាលដល់តំបន់សុខភាពផ្សេង​​ទៀត

2026/06/16 01:04:03 am        64

អាជ្ញាធរសុខាភិបាល បានឲ្យ​ដឹង​នៅក្នុងរបាយការណ៍ស្ថានភាពចុងក្រោយរបស់ពួកគេថា ចំនួនករណី​នៃ​ជំងឺ​ Ebola ដែលត្រូវ​បានបញ្ជាក់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានកើនឡើងដល់ ៧៨២ករណី ក្នុង​នោះ​រួមមាន​អ្នកស្លាប់ ១៧៨ករណី​ ខណៈដែលការផ្ទុះឡើងបានរីករាលដាលដល់តំបន់សុខភាព ២បន្ថែមទៀត។

យោងតាមរបាយការណ៍ដែលត្រូវ​បានចេញផ្សាយកាលពីថ្ងៃអាទិត្យ (ទី១៤ ខែមិថុនា ឆ្នាំ២០២៦) ដោយអាជ្ញាធរសុខាភិបាលសាធារណៈរបស់ប្រទេសកុង​ហ្គោ​​ បានឲ្យ​ដឹងថា អ្នក​ឆ្លង​ថ្មីចំនួន ៧២ករណី ដែលបានត្រូវបាន​បញ្ជាក់ ដែល​រួមទាំងអ្នកស្លាប់ ២៩នាក់ផង​ដែរ​ ត្រូវបានរាយការណ៍កាល​ពី​ថ្ងៃសៅរ៍ នៅក្នុងខេត្តភាគខាងកើត គឺ​ Ituri និង North Kivu។

ចំណែក​តំបន់សុខភាពដែលរងផលប៉ះពាល់ថ្មីចំនួន ២ គឺតំបន់​ Nia-Nia ក្នុងខេត្ត​ Ituri និងតំបន់​ Mabalako ក្នុងខេត្ត​ North Kivu ដែលធ្វើ​ឲ្យ​ចំនួនសរុបនៃតំបន់សុខភាពដែលរងផលប៉ះពាល់ឡើងដល់ ៣១ ហើយ​ នៅទូទាំងខេត្តចំនួន ៣ គឺ Ituri, North Kivu និង South Kivu។ របាយការណ៍នេះ បានឲ្យ​ដឹង​ថា អ្នកជំងឺសរុបចំនួន ៣៥៩​នាក់ ត្រូវបានដាក់ឲ្យ​នៅដាច់ដោយឡែកពីគេ ឬសម្រាកព្យាបាល នៅមន្ទីរពេទ្យ គិតត្រឹមថ្ងៃសៅរ៍ ខណៈដែលអ្នកជំងឺ ៤០​នាក់ បានជាសះស្បើយ។

ជាមួយ​គ្នានេះ អាជ្ញាធរក៏បានរាយការណ៍ផង​ដែរ​ពីករណីសង្ស័យចំនួន ១៣៦​ករណី​ រួមទាំងការស្លាប់ ៤៩​​នាក់ កាលពីថ្ងៃសៅរ៍។ អ្នកដែលបានប៉ះពាល់សរុប ៦.២៧៥នាក់ កំពុងស្ថិតក្រោមការតាមដាន នៅក្នុងខេត្តដែលរងផលប៉ះពាល់ទាំង៣ ប៉ុន្តែមានតែ ៣.៥៤៨នាក់ប៉ុណ្ណោះ ដែលត្រូវបានទាក់​ទង​ពិនិត្យ​ ​ ដែលធ្វើឲ្យ​អត្រាតាមដានទំនាក់ទំនងសរុប នៅកម្រិត​ ៥៦,៥ភាគរយ ដែលទាបជាងគោលដៅ ៩៥ភាគរយ៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        10
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        10
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm