ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកនិយាយថា នៅថ្ងៃចន្ទនេះ នាវាពាណិជ្ជកម្មដោតទង់ជាតិសហរដ្ឋអាមេរិក ២គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ស្របពេលដែលនាវាពិឃាតបំពាក់មីស៊ីលតម្រង់គោលដៅកងទ័ពជើងទឹកអាមេរិក ប្រតិបត្តិការនៅតំបន់ឈូងសមុទ្រ ។
ពួកគេនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងអាមេរិក កំពុងជួយយ៉ាងសកម្មដល់កិច្ចខិតខំស្តាឡើងវិញការឆ្លងកាត់សម្រាប់ការដឹកជញ្ជូនពាណិជ្ជកម្ម ។
នៅមុននេះ អ៊ីរ៉ង់និយាយថា ពួកគេបានបង្ខំឲ្យនាវាចម្បាំងសហរដ្ឋអាមេរិកបកក្រោយវិញ ពីការចូលក្នុងច្រកសមុទ្រ Hormuz បើទោះបីជាទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក ច្រានចោលភ្លាមនូវសេចក្តីការណ៍ពីការវាយប្រហារមីស៊ីលក៏ដោយ ។
មន្រ្តីជាន់ខ្ពស់មួយរូបរបស់អ៊ីរ៉ង់និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អ៊ីរ៉ង់បានបាញ់ព្រមាន ហើយពួកគេពុំបានដឹងច្បាស់នោះទេថាតើ នាវាចម្បាំងមួយគ្រឿងនេះ រងការខូចខាតយ៉ាងណានោះទេ ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាព ត្រូវបានឈានដល់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្រ្គាមរបស់ពួកគេ ក្នុងនោះអនុស្សរណៈយោគយល់ត្រូវបានគេកំណត់ឲ្យចុះហត្ថលេខាជាផ្លូវការនៅថ្ងៃសុក្រខាងមុខនេះ ក្នុងប្រទេសស្វីស ខណៈដែលលក្ខខ័ណ្ឌច្បាស់លាស់ ពុំត្រូវបានគេដឹងភ្លាមៗនោះទេ ៕

