បណ្តារដ្ឋអារ៉ាប់នៅថ្ងៃចន្ទនេះ បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម និងបើកច្រកសមុទ្រហ័រមូសឡើងវិញ ដោយសម្តែងក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនេះ នឹងបើកផ្លូវសម្រាប់ស្ថិរភាពក្នុងតំបន់យូរអង្វែង និងការចូលរួមការទូតកាន់តែទូលំទូលាយ។

\អារ៉ាប៊ីសាអ៊ូឌីត បានស្វាគមន៍កិច្ចព្រមព្រៀងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ដើម្បីបញ្ឈប់ប្រតិបត្តិការយោធា និងចាប់ផ្តើមការចរចាលម្អិតក្នុងរយៈពេល ៦០ថ្ងៃ ដែលមានគោលបំណងឈានដល់ដំណោះស្រាយជាអចិន្ត្រៃយ៍។
ប្រទេសកូវ៉ែតក៏បានស្វាគមន៍កិច្ចព្រមព្រៀងនេះផងដែរ ដែលរួមមានការបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់ និងជាអចិន្ត្រៃយ៍ និងធានាសេរីភាពនៃការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូស។
រដ្ឋឈូងសមុទ្រនេះ បានសរសើរកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប៉ាគីស្ថាន និងកាតា ក៏ដូចជាប្រទេសដទៃទៀត ដែលបានជួយសម្រួលដល់កិច្ចព្រមព្រៀងនេះ៕
