នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni បានជួបនាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi ក្នុងទីក្រុងរ៉ូម ។
លោកស្រី Meloni និងលោកស្រី Takaichi បានជួបគ្នានៅឯភូមិគ្រឹះ Villa Pamphili មុនកិច្ចប្រជុំកំពូលក្រុមមេដឹកនាំប្រទេសមានឧស្សាហកម្មលូតលាស់ G7 ដែលរៀបចំឡើងនៅប្រទេសបារាំង ។
ក្រុមមេដឹកនាំប្រទេស G7 នឹងធ្វើដំណើរទៅដល់រមណីយដ្ឋានមាត់បឹងរបស់បារាំងនាថ្ងៃចន្ទនេះ ស្របពេលកើតមានអារម្មណ៍មិនសុខស្រួលនៅក្នុងចំណោមសម្ព័ន្ធមិត្ត ជុំវិញការគំរាមកំហែងពន្ធរបស់លោកប្រធានាធិបតី Donald Trump និងសំណួរជុំវិញការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសណ្តាប់ធ្លាប់សកល ។
ការពិភាក្សាលើជំហានបន្ទាប់លើអ៊ីរ៉ង់ ក្រោយសហរដ្ឋអាមេរិក និងទីក្រុងតេអេរ៉ង់ និយាយថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងបឋម ដើម្បីបញ្ចប់សង្រ្គាមរបស់ពួកគេនោះ នឹងស្ថិតក្នុងចំណោមបញ្ហាជាច្រើន ដែលក្រុមមេដឹកនាំពិភពលោកត្រូវឱបក្រសោប អំឡុងជំនួបកំពូលថ្ងៃទី ១៥-១៧ ខែមិថុនានេះ នៅរមណីយដ្ឋាន Evian-les-Bains ។
ពួកគេនឹងស្វែងរកមូលដ្ឋានរួមផងដែរលើសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាដោះស្រាយអតុល្យភាពសេដ្ឋកិច្ចសកល និងការស្វែងរកប្រភពរ៉ែសំខាន់ៗនៅខាងក្រៅប្រទេសចិន ៕

