អ្នកការទូត៖ អាមេរិក និងអ៊ីរ៉ង់ នឹងមាន​កិច្ច​ប្រជុំត្រៀម នៅទីក្រុងដូហា មុនចុះហត្ថលេខា លើកិច្ចព្រមព្រៀង

2026/06/16 02:24:28 am        33


អ្នកការទូតម្នាក់ បានប្រាប់សារព័ត៌មាន​ AFP នៅ​ថ្ងៃចន្ទ (ទី១៥ ខែមិថុនា ឆ្នាំ២០២៦)​ នេះ​ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងធ្វើកិច្ចប្រជុំដោយប្រយោល នៅទីក្រុងដូហា ប្រទេស​កាតា នាសប្តាហ៍នេះ មុនពេលឈាន​ដល់​ការ​ចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងមួយដែលមានគោលបំណងបញ្ចប់សង្គ្រាម នៅតំបន់​មជ្ឈិមបូព៌ា។

ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារ​នេះ​ជា​កិច្ច​ពិភាក្សា​រៀបចំដ៏រសើប អ្នកការទូតរូបនេះ​ បានបញ្ជាក់ថា៖ «កិច្ចប្រជុំត្រៀមលក្ខណៈដាច់ដោយឡែកពីគ្នាជាមួយភាគីនីមួយៗ ឥឡូវនេះ នឹងធ្វើឡើងនៅទីក្រុងដូហា នា​សប្តាហ៍នេះ មុនពេលឈាន​ដល់​ការចុះហត្ថលេខាជាផ្លូវការ នៅប្រទេសស្វីស និងការចាប់ផ្តើមនៃកិច្ចពិភាក្សាបច្ចេកទេស»។

ប្រភពព័ត៌មានបានបន្ថែមថា អ្នកសម្របសម្រួលកាតា បានចាកចេញពីទីក្រុងតេអេរ៉ង់ បន្ទាប់ពីមាន​ «កិច្ច​ចរចាយ៉ាងតឹង​តែង​រយៈពេល ១៧ម៉ោង» ដែលបានចាប់ផ្តើមកាល​ពី​ថ្ងៃអាទិត្យ និងបានឈានដល់កិច្ចព្រមព្រៀងមួយ​។

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឲ្យ​ដឹង​ថា ប្រទេស​ទាំង២ បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម នៅ​តំបន់​មជ្ឈិមបូព៌ា លើគ្រប់សមរភូមិ រួមទាំងនៅ​ប្រទេសលីបង់ផង​ដែរ​ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ប៉ុន្តែបានផ្តល់ការចង្អុលបង្ហាញតិចតួច លើបញ្ហា​ដ៏ស្មុគស្មាញនៃកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។

ប្រទេស​ប៉ាគីស្ថាន បានប្រកាសដំបូង​ អំពីកិច្ចព្រមព្រៀងនេះ ដោយនាយករដ្ឋមន្ត្រី លោក​ Shehbaz Sharif បាននិយាយថា «ភាគីទាំង២ បានប្រកាសពីការបញ្ចប់ប្រតិបត្តិការយោធាជាបន្ទាន់ និងជាអចិន្ត្រៃយ៍ លើគ្រប់សមរភូមិ រួមទាំងនៅលីបង់ផងដែរ»។

ព័ត៌មានលម្អិតមួយចំនួនតូចត្រូវបានបង្ហាញជាសាធារណៈ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក​ Donald Trump បាននិយាយថា ច្រកសមុទ្រ Hormuz ដែលជាច្រកដ៏​សំខាន់ សម្រាប់ការផ្គត់ផ្គង់ប្រេងសកល នឹងបើកឡើងវិញបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលត្រូវ​បានគ្រោងទុកនៅថ្ងៃសុក្រ ក្នុង​សប្ដាហ៍នេះ​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        76
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        109
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm