នាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer និយាយថា លោកនឹងហាមឃាត់បណ្តាញព័ត៌មានសង្គមសម្រាប់ក្មេងអាយុក្រោម ១៦ឆ្នាំ ចាប់ពីនិទាឃរដូវឆ្នាំក្រោយតទៅ ហើយនិងធ្វើការរឹតត្បិតផងដែរលើកម្មវិធីលេងហ្គេម និងកម្មវិធីផ្សាយផ្ទាល់ ក្នុងការប្រយុទ្ធប្រឆាំងនឹងបច្ចេកវិទ្យាធំមួយនេះ ដែលរីកកាន់តែធំជាងប្រទេសដទៃ ។
លោក Starmer និយាយថា ការផ្លាស់ប្តូរនេះ នឹងធ្វើឲ្យក្មេងៗកាន់តែមានសុវត្ថិភាព និងកាន់តែមានសុខភាពជាងមុន ។ លោកថា វិធានការនេះ ធ្វើឡើងប្រឆាំងនឹងកម្មវិធីជាច្រើន រួមទាំងកម្មវិធីបណ្តាញសង្គម Snapchat, TikTok, YouTube, Instagram, Facebook និង X ក៏ដូចជាកម្មវិធីលេងហ្គេមដែលធ្វើឲ្យមនុស្សចម្លែកទាក់ទងជាមួយក្មេងៗ ។
លោក Starmer និយាយទៀតថា ការសម្រេចចិត្តរបស់លោក ក្នុងការហាមឃាត់បណ្តាញព័ត៌មានសង្គមសម្រាប់ក្មេងៗអាយុក្រោម ១៦ឆ្នាំ គឺជា “សេចក្តីថ្លែងការណ៍ដ៏មានតម្លៃ” មិនមែនដោយសារលោកប្រឈមការលំបាកថ្នាក់ដឹកនាំនោះទេ ។
ទោះបីជាយ៉ាងណាក៏ដោយ នៅអូស្រ្តាលី ដែលបានក្លាយជាប្រទេសលើកដំបូងគេនៅលើពិភពលោកណែនាំឲ្យមានបំរាមស្រដៀងគ្នានេះ កាលពីខែធ្នូ អ្នកធ្វើសេចក្តីរាយការណ៍របស់ BBC រាយការណ៍ថា រឿងរ៉ាវតិចតួចប៉ុណ្ណោះ បានផ្លាស់ប្តូរ ហើយយុវជន-យុវតី កំពុងរំលងប្រព័ន្ធរឹតបន្តឹងអាយុ ៕