ចិនបញ្ជាក់​ថា ការពង្រីកយោធារបស់ខ្លួន ជួយដល់សន្តិភាពពិភពលោក

2026/06/16 02:26:46 am        63


នៅថ្ងៃចន្ទ (ទី១៥ ខែមិថុនា ឆ្នាំ២០២៦) នេះ ប្រទេសចិនបាន​លើក​ឡើង​ថា ការពង្រឹងយោធារបស់ខ្លួន គឺមានប្រយោជន៍ដល់សន្តិភាពពិភពលោក ដោយរិះគន់របាយការណ៍របស់វិទ្យាស្ថាន​ស្រាវជ្រាវ​ ដែលបានព្រមានថា ការគំរាមកំហែងនៃការវាយប្រហារដោយផ្ទាល់ដោយទីក្រុងប៉េកាំងលើអូស្ត្រាលី កំពុងកើនឡើង​។

របាយការណ៍របស់វិទ្យាស្ថាន Lowy Institute ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី ប្រទេស​អូស្ត្រាលី​ បានឲ្យដឹង​កាល​ពី​ថ្ងៃទី១៤ ខែមិថុនាថា ចិនមានសមត្ថភាពវាយប្រហារដោយមីស៊ីលដោយផ្ទាល់ទៅ​លើអូស្ត្រាលី ហើយការគំរាមកំហែងនៃ​ការ​មាន​ចំណាត់​ការ​បែបនេះកំពុងកើនឡើង ខណៈដែលទីក្រុងប៉េកាំងកំពុងប្រមូលផ្តុំអាវុធរយៈចម្ងាយឆ្ងាយ និងមាន​ល្បឿន​លឿនជាងសំឡេង និងសាងសង់កោះ នៅសមុទ្រចិនខាងត្បូង។

នៅថ្ងៃទី១៥ ខែមិថុនានេះ ប្រទេសចិនបានថ្កោលទោស «ការវិនិច្ឆ័យខុសជាយុទ្ធសាស្ត្រធ្ងន់ធ្ងរ» របស់របាយការណ៍នេះ ដោយបញ្ជាក់​ថា ខ្លួនបានប្តេជ្ញាចិត្ត ចំពោះ «មាគ៌ានៃការអភិវឌ្ឍដោយសន្តិភាព»។

នៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បានប្រាប់អ្នកសារ​ព័ត៌មានថា៖ «ការកើនឡើងនៃកម្លាំងយោធារបស់ប្រទេសចិន តំណាងឲ្យ​ការកើនឡើងនៃកងកម្លាំង សម្រាប់សន្តិភាពពិភពលោក»។ លោកបានបន្ថែមថា៖ «ការអភិវឌ្ឍកម្លាំងយោធារបស់ប្រទេសចិន គឺមានបំណងការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ ហើយមិនមែនសំដៅលើប្រទេសជាក់លាក់ណាមួយឡើយ»។

លោក Lin បានជំរុញ «ស្ថាប័នពាក់ព័ន្ធ» ឲ្យ «ឈប់ផ្សព្វផ្សាយពីការគំរាមកំហែងដោយ​ចិន» ហើយមើលការអភិវឌ្ឍរបស់ប្រទេសនេះតាមរបៀបដែលមានគោលបំណង យុត្តិធម៌ និងសមហេតុផល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        75
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        108
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm