ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យ​អត់ធ្មត់ អំឡុង​ការតវ៉ា ទាក់​ទងនឹង​ការខ្វះ​ខាត​សន្លឹក​ឆ្នោត​

2026/06/16 02:27:11 am        34


ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានអំពាវនាវដល់ក្រុមបាតុករដែលប្រមូលផ្តុំគ្នាតវ៉ា​ពាក់​ព័ន្ធ​នឹងការ​ខ្វះ​ខាត​សន្លឹកឆ្នោត អំឡុង​ពេល​មាន​ការបោះឆ្នោត​មូល​ដ្ឋាន​ កាល​ពីថ្ងៃទី៣ ខែមិថុនា ដើម្បីជៀសវាងការរំលោភលើសិទ្ធិរបស់អ្នកដទៃ។

នៅថ្ងៃចន្ទ (ទី១៥ ខែមិថុនា ឆ្នាំ២០២៦) នេះ លោក Lee បានសរសេរនៅលើវេទិកាបណ្ដាញ​សង្គម X ថា៖ «ក្រុមបាតុករគួរតែប្រុងប្រយ័ត្នកុំឲ្យ​ការបញ្ចេញមតិរបស់ពួកគេប៉ះពាល់​ដល់​សិទ្ធិរបស់អ្នកដទៃ»។

លោក Lee បានធ្វើការកត់សម្គាល់បែប​នេះ ខណៈពេលកំពុងចែករំលែករបាយការណ៍ព័ត៌មាន ក្នុងស្រុកមួយដែលបានឲ្យ​ដឹង​​ថា ស្ថាប័ន​កីឡាដែលមានការិយាល័យនៅខាងក្នុងឧទ្យានអូឡាំពិក (Olympic Park) នៅភាគខាងត្បូងនៃ​ទីក្រុងសេអ៊ូល បានរងការរំខានដល់ការងារ ដោយសារតែក្រុមបាតុកររារាំងការចូលទៅកាន់កន្លែងស្នាក់នៅ នៅទីនោះ។

យោងតាមរបាយការណ៍នេះ បាន​ឲ្យ​ដឹង​ទៀត​ថា​ ការរំខានទាំងនេះបានធ្វើឲ្យស្ថាប័ន​មួយចំនួនពិបាកអនុវត្តការងាររដ្ឋបាលដែលត្រូវការសម្រាប់អត្តពលិកកូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងការប្រកួតអន្តរជាតិ។

គួរបញ្ជាក់​ថា ការតវ៉ាបានបន្តនៅជុំវិញទីលាន​កីឡាបាល់គប់​របស់ឧទ្យានអូឡាំពិក ដែលត្រូវបានប្រើជាមជ្ឈមណ្ឌលរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតមូលដ្ឋាន កាលពី​ថ្ងៃទី៣ ខែមិថុនា និងជាកន្លែងដែលប្រអប់សន្លឹកឆ្នោតត្រូវបានរក្សាទុក បន្ទាប់ពីការបោះឆ្នោតបាន​បញ្ចប់​។

លោក Lee បានបញ្ជាក់​ថា លោកបានណែនាំនគរបាល​ឲ្យ​ធ្វើការស៊ើបអង្កេតយ៉ាងតឹងរ៉ឹង មិនត្រឹមតែចំពោះអ្នកដែលរារាំងការងារដោយកម្លាំងប៉ុណ្ណោះទេ ក្នុង​នោះ​រួមទាំងការរារាំងជនស៊ីវិលមិនឲ្យ​ចូលទៅក្នុងកន្លែងធ្វើការ ប៉ុន្តែថែមទាំងចំពោះអ្នកដែលឃុបឃិតគ្នា ក្នុងទង្វើបែបនេះផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        9
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        50
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm