ចិនជំរុញឲ្យ​មានការសន្ទនា ខណៈរុស្ស៊ី និងអ៊ុយក្រែន វាយប្រហារគ្នា​​ដោយមីស៊ីល និងយាន​ដ្រូន​ទ្រង់​ទ្រាយ​ធំ

2026/06/16 03:11:14 am        49


ប្រទេសចិន នៅថ្ងៃចន្ទ (ទី១៥ ខែមិថុនា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់ខ្លួនឲ្យមាន​ការសន្ទនា និងការចរចា បន្ទាប់ពីរុស្ស៊ី និងអ៊ុយក្រែន បានវាយប្រហារគ្នា​ដោយមីស៊ីល និងយាន​ដ្ូន​ទ្រង់ទ្រាយធំ ពេញមួយយប់ ដែលបណ្តាលឲ្យ​មានអ្នកស្លាប់ និងរបួស ក៏ដូច​ជា​ការខូចខាតដល់ភាគីទាំង​២​។

ដោយ​ឆ្លើយតបទៅនឹងសំណួរពីទីភ្នាក់ងារសារព័ត៌មាន Ukrinform របស់អ៊ុយក្រែន អំពីការវាយប្រហាររបស់រុស្ស៊ី លើទីក្រុងគីវ រួមទាំងការខូចខាតដែលត្រូវ​បានរាយការណ៍ ចំពោះទីតាំង​សាសនាប្រវត្តិសាស្ត្រ​ Kyiv Pechersk Lavra នៅ​ទីក្រុងគី​វ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា ជំហររបស់ទីក្រុងប៉េកាំង នៅតែមិនផ្លាស់ប្តូរឡើយ​។

លោក Lin បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃ​ថា «ជំហររបស់ប្រទេសចិន ជុំវិញ​វិបត្តិអ៊ុយក្រែន គឺមិន​ប្រែប្រួល​ និងច្បាស់លាស់។ ការសន្ទនា គឺជាមធ្យោបាយតែមួយគត់ដែលអាចសម្រេចបាន ជុំវិញ​វិបត្តិនេះ​»។

ការអត្ថាធិប្បាយទាំងនេះ បានកើតឡើងបន្ទាប់ពីរុស្ស៊ី និងអ៊ុយក្រែន បានរាយការណ៍ពីការវាយប្រហារដ៏​ធំពេញមួយយប់។ អភិបាលតំបន់​ លោក​ Dmitry Milyaev បាននិយាយថា ជនស៊ីវិល ៣នាក់ ត្រូវបានសម្លាប់ និង ៣នាក់ផ្សេងទៀតរងរបួស ក្នុង​នោះ​រួមមាន​ទាំងកុមារអាយុ ១ឆ្នាំម្នាក់ផង​ដែរ​ អំឡុង​ការវាយប្រហារដោយយានដ្រូន​របស់អ៊ុយក្រែន នៅ​តំបន់ Tula របស់រុស្ស៊ី។

ក្រសួងការពារជាតិរុស្ស៊ីបាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ការពារដែនអាកាសរបស់ខ្លួន បានស្ទាក់ចាប់ និងបំផ្លាញយានដ្រូន​របស់អ៊ុយក្រែនចំនួន ១២៣គ្រឿង នៅទូទាំងតំបន់ជាច្រើន ដែល​រួមមាន​ Belgorod, Bryansk, Kursk, Rostov, Crimea និងតំបន់ Moscow។

ចំណែក​កងទ័ពអាកាសអ៊ុយក្រែន បានប្រាប់​ថា រុស្ស៊ីបានបាញ់មីស៊ីលជាង ៧០គ្រាប់ និងយានដ្រូន​ចំនួន ៦១១គ្រឿង នៅទូទាំងប្រទេស ក្នុង​នោះ​រួមទាំងមីស៊ីលជាង ៦០គ្រាប់ដែលកំណត់គោលដៅទីក្រុងគីវពេញមួយយប់ផង​ដែរ​។

អាជ្ញាធរអ៊ុយក្រែនបានរាយការណ៍ពីការខូចខាតដល់ទីតាំងស៊ីវិល និងវប្បធម៌ ក្នុង​នោះ​រួមទាំងបរិវេណទីតាំងសាសនា​ប្រវត្តិសាស្ត្រ Kyiv Pechersk Lavra ផង​ដែរ​៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        62
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        59
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm