រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov និយាយនៅថ្ងៃចន្ទនេះថា រុស្ស៊ីប្តេជ្ញាចិត្តចំពោះតែសំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឲ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនប៉ុណ្ណោះ ហើយលោករង់ចាំស្តាប់វិធីដែលប្រេសិតពិសេសលោក Trump ចង់ឲ្យអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដោយផ្អែកលើសំណើរបស់សហរដ្ឋអាមេរិក ។
វិមានក្រឹមឡាំងនិយាយកាលពីថ្ងៃអាទិត្យថា ប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Steve Witkoff និងលោក Jared Kushner ដែលបានដឹកនាំកិច្ចចរចារៀបចំឡើងដោយសារសហរដ្ឋអាមេរិកមានគោលបំណងបញ្ចប់សង្រ្គាមនោះ នឹងធ្វើដំណោះរទៅកាន់រុស្ស៊ីម្តងទៀត ក្នុងពេលដ៏ខ្លីខាងមុខនេះ ។
លោក Lavrov និយាយទៀតថា ខណៈពេលនោះដែរ អឺរ៉ុបកំពុងព្យាយាមប្រើប្រាស់សេវាសម្របសម្រួលរបស់ពួកគេលើរុស្ស៊ី ប៉ុន្តែពួកគេស្មានខុសហើយថា រុស្ស៊ីនឹងចាញ់សង្រ្គាមនោះ ហើយពួកគេក៏គិតខុសដែរ ក្នុងការដាក់ឱសានវាទលើទីក្រុងមូស្គូនោះ ។
លោកថា លោកប្រធានាធិបតី Putin បាននិយាយរួចហើយពីរឿងនេះ នៅក្នុងសុន្ទរកថារបស់លោកកាលពីពេលកន្លងទៅ ។ ការពិតណាស់ថា ការគណនាទាំងនេះគឺជាការយល់ច្រឡំ និងជាការបំភាន់ទាំងស្រុង ដូចដែលបានបញ្ជាក់អញ្ចឹង អំឡុងដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូត ៣នាក់ មកពីអង់គ្លេស បារាំង និងអាល្លឺម៉ង់ មកកាន់ក្រសួងរបស់ពួកយើង ៕