ឧត្តមសេនីយ៍ បោន ប៊ិន ជំរុញមន្រ្តីកងរាជអាវុធហត្ថពង្រឹងសមត្ថភាពបន្ថែមលើការការពារសន្តិសុខជូនពលរដ្ឋ

2022/04/26 04:42:22 am        187

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉ន ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២ ។ 

ពិធីនេះប្រារព្វធ្វើឡើងនៅសាលប្រជុំធំ អគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរទាំង៧ លោកនាយ ការិយាល័យ លោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ទាំង៩ ព្រមទាំងសិក្ខាកាមចំនួន៧៥នាក់ បានអញ្ជើញចូលរួមផងដែរ ។ 

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ដែលត្រូវហ្វឹកហ្វឺនខិតខំប្រឹងប្រែងហ្វឹកហាត់ និងយកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុង ពិសេសគឺត្រូវខិតខំយកចិត្តទុកដាក់ស្ដាប់ការពន្យល់របស់យោធាចារ្យ ក្នុងការបង្ហាត់បង្ហាញគ្រប់ខ្លឹមសារមេរៀននីមួយៗឲ្យបានច្បាស់លាស់ ហើយត្រូវចេះពិភាក្សាផ្លាស់ប្ដូរយោបល់ ផ្ដល់បទពិសោធន៍ឲ្យគ្នាទៅវិញទៅមក រវាងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែងផងដែរ ។ 

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានសង្កត់ធ្ងន់ថា កម្លាំងអាវុធហត្ថទាំងអស់ត្រូវលើកកម្ពស់ការទំនាក់អំនង សាមគ្គី រក្សាវិន័យ សីលធម៌ និងការរក្សាសណ្ដាប់ធ្នាប់ក្នុងពេលហ្វឹកហ្វឺន ដើម្បីនៅពេលបញ្ចប់វគ្ក មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច ។ 

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានប្រគល់រូបភាពសរសើររបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់នាយអាវុធហត្ថដែលមានស្នាដៃក្នុងការបំពេញភារកិច្ចបង្ក្រាបគ្រឿងញៀនកន្លងមកចំនួន១០រូបផងដែរ។ 

ពិធីបើកវគ្គបំប៉នការពារសន្តិសុខ រក្សាសន្តិសុខសណ្ដាប់ធ្នាប់នេះជាការបើកវគ្គអនុវត្តន៍តាមផែនការហ្វឹកហ្វឺនរបស់កងរាជអាវុធលើផ្ទៃប្រទេស ក្នុងមួយឆ្នាំឲ្យបានពីរដង និងមានគោលបំណងដើម្បីលើកកម្ពស់សមត្ថភាព យល់ដឹង ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថក្នុងការអនុវត្តភារកិច្ចឲ្យបានលទ្ធផលល្អប្រសើរ ហើយក៏ដើម្បីធ្វើឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មានសមត្ថភាពជំនាញពិតប្រាកដ ក្នុងការអនុវត្តភារកិច្ចការងាររក្សាសណ្ដាប់ធ្នាប់សាធារណ:បានល្អប្រសើរបន្ថែមទៀតផងដែរ ៕ អត្ថបទ​ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        398
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm