ករណីនាំចូលសាច់បង្កកពីប្រទេសថៃ៖ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមនុស្សចំនួន៤នាក់

2026/06/16 03:23:27 pm        292

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះបានសម្រេចឃុំខ្លួនមនុស្សចំនួន ៤នាក់ ជាបណ្ដោះអាសន្នដើម្បីបន្តការស៊ើបសួរតាមនីតិវិធី ពាក់ព័ន្ធទៅនឹងករណីនាំសាច់បង្កកពីប្រទេសថៃចូលមកកម្ពុជា។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ បានប្រាប់BTVឲ្យដឹងថា

សំណុំរឿងព្រហ្មទណ្ឌលេខ ៣៣៤១ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦៖ មានជនត្រូវចោទ :

១.ឈ្មោះ ភុត ប៊ុនហម ភេទប្រុស អាយុ ៤៦ឆ្នាំ

២.ឈ្មោះ ហម ម៉ារ៉ាណែត ភេទស្រី អាយុ ២៣ឆ្នាំ

៣.ឈ្មោះ ញិន គីមសួរ ភេទស្រី អាយុ ៣៩ឆ្នាំ

ត្រូវបាន​ចោទ​ប្រកាន់ពីបទ ការធ្វើពាណិជ្ជកម្មនូវផលិត​ផលម្ហូបអាហារ​ដែលមាន​សភាព​ប្រែប្រួល​​ខូចគុណភាព ឬមានជាតិពុល ឬផលិតផល មិន​ស្របនឹងលក្ខណៈ​វិនិច្ឆ័យគុណភាព​ផ្នែកអតិសុខុម​ជីវសាស្រ្ត​ ឬអនាម័យ, ក្លែងបន្លំ​ដើមកំណើត​ទំនិញ និងការនាំចូលទំនិញដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោស​តាម​មាត្រា ១៨ មាត្រា ៦៣ នៃច្បាប់ស្តីពីការគ្រប់គ្រង​គុណ​ភាពសុវត្ថិភាពលើផលិតផលទំនិញ និងសេវា, មាត្រា ៣១ នៃច្បាប់ស្តី​ពី​វិធាន​ដើមកំណើតទំនិញ និងមាត្រា ៧៥ នៃច្បាប់ស្តីពីគយ

ប្រព្រឹត្តនៅចំណុចភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦

ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី។

ចំណែកសំណុំរឿងព្រហ្មទណ្ឌលេខ ៣៣៤៤ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦៖ មានជនត្រូវចោទឈ្មោះ អ៊ុក សុក្របញ្ញារិទ្ធ ភេទប្រុស អាយុ ៤៣ឆ្នាំ

ត្រូវបាន​ចោទ​ប្រកាន់ពីបទ ការប្រព្រឹត្ត​អំពើក្លែងបន្លំ​ដើមកំណើត​ទំនិញ, ការនាំចូលទំនិញដោយគ្មានការអនុញ្ញាត និងការធ្វើពាណិជ្ជកម្មនូវផលិត​ផលម្ហូបអាហារ​ដែលមាន​សភាព​ប្រែប្រួល​​ខូចគុណភាព ឬមានជាតិពុល ឬផលិតផលមិន​ស្របនឹងលក្ខណៈ​វិនិច្ឆ័យគុណភាព​ផ្នែកអតិសុខុម​ជីវសាស្រ្ត​ ឬអនាម័យ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោស​តាមមាត្រា ៧៥ នៃច្បាប់ស្តីពីគយ និងមាត្រា ១៨ មាត្រា ៦៣ នៃច្បាប់ស្តីពីការគ្រប់គ្រង​គុណ​ភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា, និងមាត្រា ៣១ នៃច្បាប់ស្តី​ពី​វិធាន​ដើមកំណើតទំនិញ

ប្រព្រឹត្តនៅចំណុចផ្លូវ៥៩៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី៕ អត្ថបទ : វង្ស សុភាព

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        91
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        189
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm