អ្នកចាំទីវ័យក្មេង លន់ វឌ្ឍនា ប្ដេជ្ញាក្ដោបឱកាសអភិវឌ្ឍសមត្ថភាព ក្រោយបានចូលរួម​ជាមួយ​ព្រះខ័នរាជ

2026/06/16 09:44:32 am        147

ការចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង ត្រូវបានចាត់ទុកជាឱកាស​មាសមួយសម្រាប់​អ្នកចាំទី​វ័យក្មេង លន់ វឌ្ឍនា ក្នុងការសិក្សារៀនសូត្រ និងដកពិសោធន៍ពីក្រុមការងារគ្រូ ក៏ដូចជារាមច្បង ហើយ​រូបគេបានប្ដេជ្ញានឹងក្ដោបឱកាសនេះ ខំប្រឹងឲ្យបានខ្លាំង ដើម្បីអភិវឌ្ឍន៍សមត្ថភាព និង​មាន​ឱកាស​លេងផង។

នេះបើតាមការលើកឡើងក្នុងបទសម្ភាសន៍ខ្លី បន្ទាប់ពីអតីតអ្នកចាំទីក្លិបឡាយហ្វ​ខេត្តព្រះសីហនុ​រូបនេះ បានផ្ទេរមកចូលរួមជាមួយក្លិបជើងឯកលីគកំពូលកម្ពុជា និងជាជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ព្រះខ័នរាជស្វាយរៀង ជាមួយការកិច្ចសន្យារយៈពេល ២ឆ្នាំ កាលពីថ្មីៗ។

អ្នកចាំ​ទីវ័យ ១៨ឆ្នាំរូបនេះ បន្ដថា នៅព្រះខ័នរាជស្វាយរៀង ល្អទាំងអស់ ទាំងហេដ្ឋារចនាសម្ព័ន្ធ និ​ងធនធានមនុស្ស ពិសេសថ្នាក់ដឹកនាំ ពោលគឺជាក្លិបស្ដង់ដារ។ ក្នុងនាមក្លិប​ដែលមានការ​ប្រកួត​ប្រជែង​ច្រើន ទាំងក្នុង និងក្រៅស្រុកផងនោះ វឌ្ឍនា ប្ដេជ្ញានឹងក្ដោបឱកាសមាសនេះ ខិតខំប្រឹងប្រែងហ្វឹក​ហាត់ ដើម្បីជួបក្លិប និងអភិវឌ្ឍសមត្ថភាពខ្លួនឲ្យកាន់តែល្អប្រសើរផង។

គួរដឹងថា ការបង្ហាញខ្លួនដ៏ល្អ ជាមួយសមត្ថភាពដ៏លេចធ្លោរជាមួយក្លិបចាស់ឡាយហ្វខេត្តព្រះសីហនុ បានទាក់ចិត្តគ្រូបង្វឹកក្លិបព្រះខ័នរាជស្វាយរៀង នាំយក លន់ វឌ្ឍនា មករួមក្រុម រយៈពេល ២ឆ្នាំ ។ ស្របពេលក្លិបមានការប្រកួតប្រជែងជាច្រើន ទាំងលីគកំពូលកម្ពុជា, ពានសម្ដេចតេជោ ហ៊ុន សែន, ជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ និងពានលំដាប់ទី២ ទ្វីបអាស៊ី AFC Champions League Two ផងនោះ នេះគឺជាឱកាសដ៏ល្អ សម្រាប់ វឌ្ឍនា ក្នុងការប្រកួតប្រជែង ឆ្ពោះទៅរកសម្រេចក្ដីស្រម៉ៃធំៗជាច្រើនក្នុងអាជីពបាល់ទាត់របស់ខ្លួននាថ្ងៃអនាគតបន្ថែមទៀត៕អត្ថបទ លី ឈុនឡា

 

 

 

 

 

អត្ថបទដែលទាក់ទង

Ruben Amorim ឈានដល់កិច្ចព្រមព្រៀងដឹកនាំក្រុមអ៊ីតាលី AC Milan
2026/06/16 11:34:03 am        2
កីឡាការ៉ាតេ ចេញទៅប្រកួតជើងឯកអាស៊ី ដើម្បីវាស់ស្ទង់សមត្ថភាពត្រៀមកីឡាអាស៊ី នៅជប៉ុន
2026/06/16 11:24:36 am        1
ជាងគំនូរស្ម័គ្រចិត្តនៅអ៊ីរ៉ាក់គូររូបកីឡាករជម្រើសជាតិអបអរការឡើងលេង World Cup ជាលើកដំបូងក្នុងរយៈពេល ៤០ ឆ្នាំ
2026/06/16 11:01:19 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​និស្សិតឥណ្ឌូនេស៊ី តវ៉ាប្រឆាំងការកើនឡើងតម្លៃប្រេងឥន្ធនៈ និងគោលនយោបាយរបស់រដ្ឋាភិបាល

2026/06/16 12:28:10 pm
​លោក Netanyahu៖ អ៊ីស្រាអែលនឹងនៅតែស្ថិតនៅក្នុងប្រទេសលីបង់ ស៊ីរី និងតំបន់ហ្កាហ្សា
2026/06/16 12:25:53 pm
​សហភាពអឺរ៉ុប ចាប់ផ្តើមដំណើរការចូលជាសមាជិកផ្លូវការសម្រាប់ប្រទេសអ៊ុយក្រែន និងម៉ុលដាវី
2026/06/16 12:21:49 pm
​សម្ដេចធិបតី៖ ការធ្វើព្រឹត្តិការណ៍កាយឫទ្ធិនារីពិភពលើទឹកដីអង្គរបង្ហាញពីទំនុកចិត្តមិត្តអន្តរជាតិចំពោះកម្ពុជា
2026/06/16 12:19:07 pm
​សម្ដេចធិបតី៖ កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិបានបញ្ចូនកងកម្លាំងជាស្រ្ដីរក្សាសន្ដិភាពពិភពលោក
2026/06/16 12:06:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/14 02:45:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/15 05:34:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am