ប្រសាសន៍សំខាន់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២

2026/06/16 11:13:40 am        177

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ។

ប្រសាសន៍សំខាន់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចបានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះការយាង និងអញ្ជើញចូលរួមក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅទឹកដីអង្គរ ខេត្តសៀមរាប មកបីបណ្ដាប្រទេសជាង ១១៦ នៅទូទាំងពិភពលោក។ ព្រះវត្តមាន និងវត្តមានដ៏ថ្លៃថ្លានេះ មិនត្រឹមតែជាកិត្តិយសសម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែសម្រាប់ប្រជាជាតិខ្មែរទាំងមូល ដែលបានទទួលស្វាគមន៍ និងផ្ដល់បដិសណ្ឋារកិច្ចបង្ហាញនូវបេះដូងខ្មែរចំពោះមិត្តអន្តរជាតិរបស់យើងក្នុងមហាព្រឹត្តិការណ៍ដ៏ធំធេងនេះ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែងថា នៅលើទឹកដីដ៏ពិសិដ្ឋនៅលើទឹកដីសៀមរាបអង្គរ យើងមានកិត្តិយបង្ហាញពីមុខមាត់ថ្មីរបស់កម្ពុជាពីស្ថានភាពពិតរបស់កម្ពុជា ដែលខ្ញុំជឿថា មិត្តបរទេសមិនធ្លាប់មកទស្សនាកម្ពុជាពិតជាមានភាពភ្ញាក់ផ្អើល ដោយហេតុថា កម្ពុជាដែលមិត្តរបស់យើងបានឃើញដោយផ្ទាល់ភ្នែក គឺខុសគ្នាខ្លាំងទៅនឹងអ្វីដែលមិត្តរបស់យើងបានឮ និងបានអានតាមរយៈបណ្ដាញផ្សព្វផ្សាយមួយចំនួន។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា តាមរយៈការមកដល់និងបានអញ្ជើញទស្សនាកម្ពុជាដោយផ្ទាល់ មិត្តរបស់យើងអាចជ្រួតជ្រាបអំពីសុខសន្ដិភាព ស្ថិរភាព សុវត្ថិភាព និងការអភិវឌ្ឍជឿនលឿនរបស់កម្ពុជា ដែលអាចផ្ដល់ភាពកក់ក្ដៅ និងមានសមត្ថភាពធ្វើជាម្ចាសផ្ទះ រៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏អធិកអធមបែបនេះ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា យប់មិញខ្ញុំបានជួបសមាជិកមួយចំនួននៃគណៈប្រតិភូនៅផាប់ស្រ្ដីត ហើយខ្ញុំគិតថា អ្នកទាំងអស់គ្នាបានឃើញនូវទិដ្ឋភាពពេលយប់នៅកម្ពុជា ដែលជាទឹកដីដ៏ពិសិដ្ឋនៃសៀមរាបអង្គរ។ យើងមានកិត្តិយសបង្ហាញពីមុខមាត់ទំនើបរបស់ប្រទេសកម្ពុជា។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា ដោយមានវត្តនៅទីនេះ អ្នកទាំងអស់គ្នាអាចឃើញនូវវឌ្ឍនភាព និងសន្ដិភាពនៅកម្ពុជា ខណៈសន្ដិភាពគឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្ដិភាពទេ យើងក៏មិនអាចនិយាយពីការអប់រំ ការអភិវឌ្ឍ ការចូលរួមរបស់ស្ដ្រី ឬក៏អនាគតរបស់យុវជនបានឡើយ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ដោយសារសន្ដិភាពនេះហើយ ទើបកម្ពុជាអាច កសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ បង្កើតឱកាសការងារ បង្កើតឱកាសសិក្សា លើកកម្ពស់សុខុមាលភាពសង្គម និងបើកទ្វារទទួលមិត្តអន្តរជាតិមកចែករំលែកចំណេះដឹង បទពិសោធន៍ និងមិត្តភាព ជាមួយប្រជាជនកម្ពុជា។

- សម្ដេចធិបតី បញ្ជាក់ថា ការរៀបចំ

- បញ្ជាក់ថា ការរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅកម្ពុជា បានបង្ហាញអំពីទំនុកចិត្តរបស់មិត្តអន្តរជាតិ ចំពោះកម្ពុជា ហើយក៏ជាឱកាសមួយ ដ៏ល្អសម្រាប់កម្ពុជាក្នុងការចូលរួមជាមួយចលនាសកលដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ សេវាសង្គម ការទទួលខុសត្រូវ និងអនាគតរបស់ក្មេងស្រី និងយុវនារី។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថាប្រធានបទមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ “We See, We Care, We Act” ឬ “យើងឃើញ យើងយកចិត្តទុកដាក់ យើងរួមគ្នាធ្វើសកម្មភាព” នេះគឺជាស្មារតីដែលរាជរដ្ឋាភិបាលកម្ពុជាតែងចង់ឃើញ នៅគ្រប់កម្រិតនៃសង្គមពោលគឺសង្គមមួយដែលមើលឃើញពីតម្លៃមនុស្ស យកចិត្តទុកដាក់ចំពោះអ្នកដែលត្រូវការជំនួយហើយរួបរួមធ្វើសកម្មភាពដើម្បីសេចក្ដីចម្រើនរួមគ្នា។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្ដី និងក្មេងស្រីក្នុងវិស័យអាទិភាពនៅក្នុងរបៀបវារៈគោនយោបាយ និងយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្រ្ដីគឺជាស្នូលនៅក្នុងការអភិវឌ្ឍរបស់យើង។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តបង្កើនការវិនិយោគ សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្ដី និងក្មេងស្រី នៅក្នុងវិស័យអប់រំ សេដ្ឋកិច្ច សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជណ៍ពីភាគលាភយេនឌ័រ, ការបង្កលខក្ខណៈដល់ស្រ្ដីក្នុងការប្រើប្រាស់សិទ្ធិធ្វើការសម្រេចចិត្តលើផែនការគ្រួសារ ការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានទទួលស្គាល់ថា ស្រ្ដីមិនត្រឹមតែជាអ្នកទទួលផលពីសុខសន្ដិភាពប៉ុណ្ណោះទេ ប៉ុន្ដែជាភ្នាក់ងារដ៏ចាំបាច់ បានដើរតួនាទីដ៏សំខាន់ក្នុងការចូលរួមកសាង ថែរក្សាសុខសន្ដិភាព ចាប់តាំងពីគ្រួសារ សហគមន៍ និងសង្គមជាតិ ព្រមទាំងនៅលើឆាកអន្តរជាតិផងដែរ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាថា កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ក្នុងការបញ្ចូនកងកម្លាំងរក្សាសន្ដិភាពជាស្រ្ដីចូលរួមបេសកកម្មរក្សាសន្ដិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិចំនួន១០លើករួចហើយ។ ចាប់តាំងពីឆ្នាំ២០០៦ មកដល់ឆ្នាំ២០២៥ កម្ពុជា បានបញ្ចូនកម្លាំងសរុបចំនួន ១០៤៣៧ នាក់ ក្នុងនោះមានស្រ្ដីក្លាហានចំនួន ៩៩០នាក់។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តផ្ដល់អាទិភាពខ្ពស់ ដល់ការអភិឌ្ឍមូលធនមនុស្ស ការអប់រំ ការលើកកម្ពស់ សុខុមាលភាព សុខភាពសង្គម ការបង្កើតឱកាស និងលើកកម្ពស់តួនាទីស្រ្ដី និងយុវជននៅក្នុងការអភិវឌ្ឍជាតិ។

- សម្ដេចធិបតីបន្តថា យើងជឿជាក់ថា ក្មេងស្រ្ដីម្នាក់ទទួលបានការអប់រំល្អ មានសុវត្ថិភាព មានទំនុកចិត្តលើខ្លួនឯង មានឱកាចូលរួមនៅក្នុងសង្គម, មិនត្រឹមតែអាចផ្លាស់ប្ដូរជីវិតរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្ដែអាចជួយផ្លាស់ប្ដូរ គ្រួសាររបស់គាត់ សហគមន៍របស់គាត់ និងប្រទេសជាតិរបស់គាត់ផងដែរ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា ក្នុងបរិបទនេះ ចលនាកាយឬទ្ធិនារី មានតួនាទីសំខាន់ណាស់, កាយឬទ្ធិនារី មិនមែនត្រឹមតែមានកម្មវិធីបង្ហាញពីសកម្មភាពរបស់យុវវ័យប៉ុណ្ណោះទេ ប៉ុន្ដែជាវេទិកាបណ្ដុះបណ្ដាលវិន័យ ភាពជាអ្នកដឹកនាំ ការចូលរួមស្ម័គ្រចិត្ត ការធ្វើការងារជាក្រុម ផ្នត់គំនិតនៃការទទួលខុសត្រូវ មានសេចក្ដីក្លាហាន និងសេចក្ដីមេត្តា ក្នុងការបម្រើសង្គម។ ចលនានេះ បានបង្ហាញថា ភាពជាអ្នកដឹកនាំអាចចាប់ផ្ដើមពីសកម្មភាពតូចៗ មានដូចជា ការជួយមិត្តភ័ក្តិ ការគោរពវិន័យ ការបម្រើសហគមន៍ ការការពារបរិស្ថាន ការថែរក្សាអ្នកងាយរងគ្រោះ និងការរួមចំណែកដើម្បីសុខុដមរម្យនាក្នុងសហគមន៍។ សកម្មភាពតូចៗទាំងនេះ ប្រសិនបើធ្វើដោយចិត្តស្មោះត្រង់ និងជាបន្តបន្ទាប់នោះ គឺអាចក្លាយជាកម្លាំងដ៏ធំមួយសម្រាប់សង្គមទាំងមូល ពីក្មេងស្រីដែលចូលរួមបម្រើសកម្មដល់សង្គម រហូតដល់ស្រ្ដីដែលឈានមុខក្នុងភាពជាអ្នកដឹកនាំ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែងថា ការលើកកម្ពស់ស្រ្ដី គឺជាការលើកកម្ពស់ជាតិ និងជាការពង្រឹង អនាគតរួមរបស់ពិភពលោក។ កម្ពុជាសូមចូលរួមចំណែកជាមួយនឹងសហគមន៍អន្តរជាតិ ក្នុងការបញ្ជាក់សារសំខាន់ថា ក្មេងស្រី និងយុវនារីមិនមែនជាអ្នកអង្គុយរងចាំអនាគតនោះទេ, យើងក៏ចង់បញ្ជាក់ផងដែរថា ក្មេងស្រី និងយុវនារី គឺជាអ្នកចូលរួមកសាងអនាគតយ៉ាងសកម្មចាប់ពីថ្ងៃនេះតទៅ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរចំពោះសមាគមកាយឫទ្ធិនារីពិភពលោក (World Association of Girl Guides and Girl Scouts - WAGGGS) ដែលបានបន្តបេសកម្មដ៏មានតម្លៃក្នុងការគាំទ្រក្មេងស្រី និងយុវនារីជុំវិញពិភពលោក ឱ្យក្លាយជាពលរដ្ឋសកម្ម មានការទទួលខុសត្រូវ មានសមត្ថភាព និងមានទឹកចិត្តបម្រើសង្គម។

- សម្ដេចធិបតីក៏បានកោតសរសើរចំពោះសហគមន៍ The Olave Baden-Powell Society (OB-PS) ដែលបានប្រមូលផ្ដុំមិត្តភក្តិ អ្នកគាំទ្រ សប្បុរសជន និងអ្នកជឿជាក់លើអនាគតរបស់ក្មេងស្រី ដើម្បីរួមចំណែកគាំទ្រចលនាដ៏មានអត្ថន័យនេះ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានសម្ដែងនូវការគាំទ្រចំពោះ សមាគមកាយឫទ្ធិនារីកម្ពុជា ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការសិក្សា ការបណ្ដុះបណ្ដាល ការបម្រើសង្គម និងការភ្ជាប់ជាមួយចលនាអន្តរជាតិ។

 

អត្ថបទដែលទាក់ទង

សម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
2026/06/20 02:24:34 pm        3
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) នៅខេត្តត្បូងឃ្មុំ
2026/06/20 01:55:07 pm        1
ជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/06/20 01:18:30 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន

2026/06/20 03:18:33 pm
​ប្រទេសន័រវែសស្វែងរកការហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយនឹងអ្នកតាំងលំនៅឋានអ៊ីស្រា អែលខុសច្បាប់
2026/06/20 03:16:11 pm
​ជនអន្តោប្រវេសន៍នីហ្សេរីយ៉ាដែលវិលត្រឡប់មកពីអាហ្វ្រិកខាងត្បូង កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច
2026/06/20 03:12:35 pm
​សម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
2026/06/20 02:24:34 pm
​មេដឹកនាំសហភាពអឺរ៉ុបឯកភាពគ្នាបន្តទណ្ឌកម្មលើប្រទេសរុស្ស៊ីរយៈពេលមួយឆ្នាំទៀត
2026/06/20 02:19:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/18 12:19:07 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/18 07:18:07 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/17 06:06:05 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/20 07:01:35 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am