ពលរដ្ឋ និងអ្នកវិនិយោគ​សប្បាយចិត្តចំពោះផ្លូវលេខ១៤២ បាន​ស្តារឡើងវិញ​ក្រោមគំនិតផ្តួចផ្តើមឯកឧត្តម ហ៊ុន ម៉ានី

2026/06/16 02:57:49 pm        192

ភ្នំពេញ៖ ប្រជាពលរដ្ឋ​ និងអ្នកវិនិយោគ មានក្តីរីករាយដែល​រាជរដ្ឋាភិបាលបានធ្វើការជួសជុលផ្លូវលេខ១៤២ ឡើងវិញបន្ទាប់ពីរងការខូចខាតដោយទឹកជំនន់ កាលពីឆ្នាំកន្លងទៅ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ។ អ្នកវិនិយោគថា នៅពេលផ្លូវនេះដាក់ឱ្យប្រើប្រាស់វានឹង​​ក្លាយជាគោលដៅដ៏ទាក់ទាញ​សម្រាប់​វិនិយោគិនមកបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស​ និងបង្កើតរោងចក្រនៅក្នុងខេត្តកំពង់ស្ពឺ។

ក្រោមតំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានកៀរគរសប្បុរសជន​ ដោយសហការជាមួយក្រុមហ៊ុន​តំបន់សេដ្ឋកិច្ចពិសេស កំពង់ស្ពឺ ជីង ឆឹង និងក្រុមហ៊ុនថ្ម ខ្សាច់ បានធ្វើការជួសជុលផ្លូវលេខ១៤២ ឡើងវិញ​ដោយចាក់បេតុង​។ សព្វថ្ងៃ ផ្លូវលេខ១៤២ កំពុងដំណើរការសាងសង់ឡើងវិញ​។

ប្រជាពលរដ្ឋ រស់នៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សប្បាយរីករាយដែល​រាជរដ្ឋាភិបាលធ្វើការជួសជុលផ្លូវលេខ១៤២ ឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូន​កសិផលរបស់ប្រជាពលរដ្ឋ​ទៅកាន់ទីផ្សារ​ ជាពិសេស សម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន។ ចំណែក លោកមេឃុំតាំងស្យា បាន​ឱ្យដឹងថា នៅពេលផ្លូវនេះជួសជុលរួចរាល់ និងដាក់ឱ្យប្រើប្រាស់នឹងផ្តល់ប្រយោ​ជន៍​​ផ្ទាល់ដ​ល់​ប្រជាពលរដ្ឋឃុំនេះប្រមាណ ១១, ៨៧៨នាក់ អាស្រ័យផលពីផ្លូវនេះ​ ដែលពួកគេភាគច្រើនជាប្រជាកសិករ​។

ដោយឡែក លោកស្រី លាវ សៀវលីង អ្នកគ្រប់គ្រងទូទៅតំបន់សេដ្ឋកិច្ចពិសេស ជីង ឆឹង រំលឹងថា កាលពីផ្លូវលេខ១៤២នេះ មិនទាន់ធ្វើការជួសជុលគឺបានក្លាយជាឧបសគ្គមួយធំសម្រាប់​ក្រុមហ៊ុន​ក្នុងការកៀរគរវិនិយោគិនមកបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ជីង ឆឹង។ ទោះបីយ៉ាងណា ក្រោយពីខិតខំស្វែងរកដំណោះស្រាយអស់រយៈពេលជាង២ឆ្នាំ ជាលទ្ធផលនៅដើមឆ្នាំ ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ​ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានចាត់តាំងក្រុមការងារមកទស្សនកិច្ចផ្ទាល់នៅការដ្ឋានសាងសង់ ដើម្បីពន្លឿនការជួសជុលផ្លូវនេះឱ្យបានឆាប់រហ័សតាមផែនការកំណត់។ លោកស្រីតំណាងឱ្យក្រុមហ៊ុន និងអ្នកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស ជីង ឆឹង សូមថ្លែងអំណរគុណចំពោះឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបានយកចិត្តទុកដាក់ក្នុងការ​ស្តារផ្លូវនេះឡើងវិញទាន់ពេលវេលា។​

សូមបញ្ជាក់ថា កំណាត់ផ្លូវលេខ១៤២ មានប្រវែង ១២.៣៩០ម៉ែត្រ គិតចាប់ពីផ្លូវជាតិលេខ៤ ដល់ភូមិក្រាំងធំ ដែលត្រូវបានជួសជុលស្ថាបនាជាផ្លូវបេតុង កម្រាស់ ០.២៣ម៉ែត្រ និងប្រវែង ៣.២៣២ម៉ែត្រ និងចិញ្ចើមសងខាងផ្លូវ ប្រវែង ១ម៉ែត្រ។ ទាំងប្រជាពលរដ្ឋ និងអ្នកវិនិយោគ បាន​អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវ​ធ្វើការរឹតបណ្តឹងទប់ស្កាត់លើរថយន្តដឹកលើសទម្ងន់បើកបរលើកំណាត់ផ្លូវលេខ១៤២ ឱ្យបានតឹងរឹង​នៅពេលស្ថាបនារួច​ ដើម្បីធានាដល់ប្រើប្រាស់ បានយូរអង្វែង៕ អត្ថបទ៖ ធូ វិរៈ





អត្ថបទដែលទាក់ទង

កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ
2026/06/16 07:35:41 pm        1
កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា
2026/06/16 07:27:37 pm        2
ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង គាំទ្រចំណាត់ការបង្ក្រាបទំនិញ និងសាច់បង្កកនាំចូលពីប្រទេសថៃ
2026/06/16 06:44:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ

2026/06/16 07:35:41 pm
​កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា
2026/06/16 07:27:37 pm
​មេដឹកនាំ G7 យល់ព្រម «បង្កើនសម្ពាធ» លើរុស្ស៊ី តាមរយៈការ​ដាក់​ទណ្ឌកម្មថាមពល
2026/06/16 06:55:24 pm
​កាកបាទក្រហម៖ ការរាតត្បាតរបស់​ជំងឺ Ebola នៅកុងហ្គោ មិនទាន់​ដល់កម្រិតខ្ពស់​បំផុត​នៅឡើយទេ
2026/06/16 06:52:51 pm
​រដ្ឋ Florida ប្តឹង TikTok ពីបទរំលោភលើបម្រាម​មិន​ឲ្យ​ប្រើប្រាស់​បណ្ដាញ​សង្គមរបស់រដ្ឋ សម្រាប់កុមារ
2026/06/16 06:50:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/16 12:25:41 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/15 05:34:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/16 10:47:33 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am