សមាជិកសភាអឺរ៉ុប លោក Michael von der Schulenburg មកពីគណបក្ស BSW របស់អាល្លឺម៉ង់ (ពីមុនជាសម្ព័ន្ធ Sahra Wagenknecht គឺគណបក្សហេតុផល និងយុត្តិធម៌) បានប្រាប់សារសារព័ត៌មាន TASS ក្នុងបទសម្ភាសន៍មួយថា អឺរ៉ុប និងរុស្ស៊ី ត្រូវតែបន្តការសន្ទនាឡើងវិញ។ គ្មានជម្រើសផ្សេងទៀតទេ ព្រោះទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនទៅវិញទៅមក នឹងមិនផ្តល់លទ្ធផលអ្វីឡើយ។

លោកបានកត់សម្គាល់ថា ប្រសិនបើសហភាពអឺរ៉ុបចង់ «មានឥទ្ធិពលលើពិភពលោក» សហភាពអឺរ៉ុប ត្រូវតែបង្កើតស្ថិរភាព នៅអឺរ៉ុបជាមុនសិន ហើយនេះមិនមែនជាបញ្ហានៃ«សីលធម៌ ឬរចនាសម្ព័ន្ធខាងលើណាមួយឡើយ»។

លោក von der Schulenburg បានសង្កត់ធ្ងន់ថា៖«ហើយប្រសិនបើយើងចង់ធ្វើដូច្នេះ យើងត្រូវតែនិយាយជាមួយរុស្ស៊ី។ ពុំមានម្រើសផ្សេងទៀតទេ» ។ សមាជិកសភារូបនេះ បានកត់សម្គាល់ថា៖«តាមពិត នេះគឺជារឿងសាមញ្ញណាស់។ រឿងនេះគឺពិបាកនឹងជឿណាស់ ប៉ុន្តែវាគឺជាការពិត»។
យោងតាមអ្នកនយោបាយរូបនេះ នឹងមានពេលមួយដែលអឺរ៉ុប «យល់ថា យើងត្រូវការការដោះស្រាយដោយសន្តិវិធី ហើយថា ការប្រតិកម្មតបគ្នាទៅវិញទៅមកនោះ មិនសម្រេចបានអ្វីទាំងអស់»៕