សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ និង​អត្ត​ព​លិ​ក មុន​ចេញទៅ​ប្រកួត​ស៊ី​ហ្គេម​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​

2022/04/26 10:44:21 am        1.0 K

​ស៊ីហ្គេម៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជានឹង​អនុញ្ញាត​ឲ្យ​ប្រតិភូ ថ្នាក់ដឹកនាំ​កីឡា គ្រូ​បង្វឹក គ្រូ​ជំនួយ និង​អត្ត​ព​លិ​ក​កម្ពុជាប្រមាណ ៥៥០​នាក់​ចូល​ជួប​សម្ដែង​ការ​គួរសម និង​ទទួល​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច មុន​ចេញទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មេសា​នេះនៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)។​

​នាយ​បេសកកម្ម​ស៊ី​ហ្គេម​របស់​កម្ពុជា​រូប​នេះបាន​ចាត់ទុក​នេះ​គឺជា​ពេលវេលា​ដ៏​សំខាន់ ដែល​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បាន​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ឲ្យ​ប្រតិភូ និង​អត្ត​ព​លិ​ក​ចូល​ជួប​សម្ដែង​ការ​គួរសម គោរព​ជម្រាប​លា និង​ទទួល​អនុសាសន៍​ណែនាំ​របស់​សម្ដេច​ដូច​រៀង​រាល់​ឆ្នាំ​ដែរ ដែល​សម្ដេច​តែងតែ​ផ្ដល់​នូវ​ការ​លើក​ទឹក​ចិត្តមុន​ចេញទៅ​ដំណើរ​ចូលរួម​ការប្រកួត​ក្រៅ​ប្រទេស។

សូម​បញ្ជាក់​ថា ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយគ្រោង​បើក​ការប្រកួត​ផ្លូវការ​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២២ ខាងមុខដោយ​ម្ចាស់ផ្ទះ​វៀតណាម​បាន​កំណត់​កីឡា ៤០​ប្រភេទ​ដាក់​ក្នុង​កម្មវិធី​ប្រកួត ខណៈ​កម្ពុជា​នឹង​បញ្ជូន​អត្ត​ព​លិ​ក ៣៣​ប្រភេទ​កីឡា​ចូលរួមដែល​មាន​ប្រតិភូ គ្រូ​បង្វឹក និង​កីឡាករ​-​កីឡា​ការិនី​សរុប ៥៥០​នាក់។ ក្នុងចំណោម​អត្ត​ព​លិ​ក​ទាំងអស់ មាន​ប្រភេទ​កីឡា​មួយ​ចំនួនត្រូវ​ធ្វើ​ការប្រកួត​មុន​ពិធី​បើក ជាក់ស្ដែង​កីឡាបាល់ទាត់​ដែល​ត្រូវ​ចាប់ផ្ដើម​ការប្រកួត​តាំង​ពី​ថ្ងៃ​ទី​០៦-​ឧសភា និង​ត្រូវ​ចេញដំណើរ​ទៅ​មុន​នា​ដើមខែ​ក្រោយ​៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm