ស្ថានទូតចិនផ្តល់អំពូលសូឡាចំនួន ១ ១៥២ ដល់រដ្ឋ​បាល​ឃុំទាំង ៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

2026/06/16 10:58:58 pm        110

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ និងលោក Jiang Nan អនុប្រធានបេសកកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់អំណោយអំពូល​សូឡា​របស់ស្ថានទូតចិនចំនួន ១ ១៥២អំពូល ជូនដល់រដ្ឋបាលឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ពិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកព្រះនេត្រព្រះ មានការចូលរួម​ពី​ថ្នាក់ដឹកនាំក្រុមការងារ មន្រ្តីស្ថានទូត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក ប្រធានអង្គភាពជុំវិញរដ្ឋបាលស្រុក មេឃុំ បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបអ្នកចូលរួម​ប្រមាណ​ជាង៣០០នាក់។

ថ្លែងនាឱកាសនោះ ឯកឧត្តម គង់ ច័ន្ទវាសនា បានគូសបញ្ជាក់អំពី​ទំនាក់​ទំនង​រាប់ពាន់ឆ្នាំរវាងប្រទេសទាំងពីរ កម្ពុជានិងចិន ហើយក្នុង​ឋានៈ​ជាមិត្តដែកថែប ប្រទេសចិនបានផ្តល់ការជួយគាំទ្រចាំ​បាច់ដល់​កម្ពុជាជាបន្តបន្ទាប់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបោះ​ទុនវិនិ​យោគ បង្កើតការងារ បង្កើនការនាំចេញ និងជំរុញកំណើនសេដ្ឋកិច្ច​កម្ពុជា ហើយកាលពីចុងឆ្នាំ២០២៥ ចិនក៏បានដើរតួនាទីសម្រប​សម្រួល​ឱ្យមានបទឈប់បាញ់រវាងថៃ និងកម្ពុជាផងដែរ។

 ឯកឧត្តមប្រធានក្រុមការងារបានលើកឡើងទៀតថា អំណោយ​របស់ស្ថានទូតចិនជាកុំព្យូទ័រលើតុចំនួន ៩៥គ្រឿង កាលពីឆ្នាំ២០២៥ និងអំពូលសូឡាចំនួន ១ ១៥២អំពូល ក្នុងឆ្នាំ២០២៦នេះ ពិតជារួម​ចំណែកយ៉ាងសំខាន់ដល់ការបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវា​សាធារណៈ​ជូនប្រជាពលរដ្ឋ និងជួយគាំទ្រដល់ការអនុវត្ត​គោល​នយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីចូលរួមប្រែក្លាយ​ខេត្ត​បន្ទាយ​មានជ័យ​ ទៅជាខេត្តដែលផ្តល់សេវាសាធារណៈ​ល្អជាងគេ​ស្របតាម​អនុសាសន៍ដ៏ថ្លៃថ្លារបស់ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ។ ​ឯកឧត្តមបានថ្លែងអំណរគុណ​ដល់ស្ថានទូតចិន សម្រាប់ការជួយ​គាំទ្រជាបន្តបន្ទាប់ដល់ការ​អភិវឌ្ឍមូលដ្ឋានក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះដែរ លោក Jiang Nan បានលើកឡើងថា ចិននិង​កម្ពុជា គឺជាអ្នកជិតខាងល្អ មិត្តល្អ ដៃគូល្អ និងបងប្អូនល្អ ហើយ​ប្រទេស​ទាំងពីរបានបង្កើតមិត្តភាពដែកថែបដែលមិនអាចបំបែកបាន តាមរយៈការរួមសុខរួមទុក្ខជាមួយគ្នា និងការជួយគាំទ្រគ្នាទៅវិញ​ទៅមក។ ជាក់ស្តែង ក្នុងពេលផ្ទុះជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅបំពេញទស្សនកិច្ច​នៅប្រទេសចិនដើម្បី​ផ្តល់ការគាំទ្រ ហើយប្រទេសចិនបានផ្តល់ម៉ាស់ វ៉ាក់សាំង និងបរិក្ខារ​វេជ្ជសាស្រ្តជាច្រើន ដើម្បីជួយដល់កម្ពុជាក្នុងការប្រយុទ្ធ​ប្រឆាំង​នឹងជំងឺនេះ។

គួររំលឹកថា កាលពីឆ្នាំ២០២៥ ក្រោយជម្លោះព្រំដែនរវាងប្រទេសថៃ និងកម្ពុជា ភាគីចិនបានផ្តល់ជំនួយមនុស្សធម៌ដល់បណ្តាខេត្ត​តាម​ព្រំដែនមុនគេ ហើយឯកឧត្តមឯកអគ្គរដ្ឋទូតចិនក៏បានចុះ​សួរសុខ​ទុក្ខជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យជាច្រើនលើក ជាមួយ​នឹងជំនួយជាសម្ភារៈមួយចំនួនផងដែរ។ លោកអនុប្រធាន​បេសកកម្ម​បានបន្ថែមថា អំណោយអំពូលសូឡាទាំងនេះនឹងជួយ​សម្រួលដល់​ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បង្កើនសុវត្ថិភាពសហគមន៍ និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនៅពេលយប់៕


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        9
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        222
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm