គណៈកម្មាធិការកិច្ចការសាធារណៈអាមេរិកអ៊ីស្រាអែល (AIPAC) ជាក្រុមអ្នកតស៊ូមតិដ៏មានឥទ្ធិពលគាំទ្រអ៊ីស្រាអែលនៅសហរដ្ឋអាមេរិក បានចេញការឆ្លើយតបដោយប្រុងប្រយ័ត្នចំពោះអនុស្សរណៈជាមួយអ៊ីរ៉ង់ដែលត្រូវបានប្រកាសដោយលោក Trump ។
ក្រុមនេះបាននិយាយថា «យើងទន្ទឹងរង់ចាំព័ត៌មានលម្អិតពេញលេញនៃក្របខ័ណ្ឌសម្រាប់ការចរចាទាំងនេះ រួមទាំងថាតើកិច្ចព្រមព្រៀងនេះរក្សាសិទ្ធិអធិបតេយ្យភាពរបស់អ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់យើង ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខដែលខ្លួនត្រូវប្រឈម ឬយ៉ាងណា។
ក្រុមនេះនិយាយថា សភាអាមេរិក «នឹងដើរតួនាទីយ៉ាងសំខាន់ធ្វើការជាមួយរដ្ឋបាលក្នុងការចរចា និងពិនិត្យឡើងវិញកិច្ចព្រមព្រៀងចុងក្រោយ»។ កិច្ចព្រមព្រៀងចុងក្រោយណាមួយ គួរតែដោះស្រាយកម្មវិធីមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់ និងការគាំទ្ររបស់អ៊ីរ៉ង់ចំពោះក្រុមប្រដាប់អាវុធនៅក្នុងតំបន់។

