មេបញ្ជាការ​យោធ​ភាគ​៤ ​ព្រមាន​ចាត់វិធានការ​លើ​កងទ័ព​មិន​ចូលរួម​ទប់ស្កាត់​កូ​វីដ​-១៩

2021/04/27 09:59:58 am        47

សៀមរាប ៖ ​មេ​បញ្ជា​ការ​រង​កងទ័ព​ជើងគោក​ និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៤ បាន​ព្រមាន​ចាត់​វិធានការ​មិន​ទទួល ​ខុសត្រូវ ​អោយ​ចូល​អង្គភាព ចំពោះ​យោធិន​ណា​មិន​ចូលរួម​អនុវត្ត​ការពារ​ជំងឺ​កូ​វីដ​-១៩ តាម​បទ​បញ្ជា​ និង​តាម​ការណែនាំ របស់​រាជ រដ្ឋាភិបាល​ ក៏​ដូចជា​ក្រសួងសុខាភិបាល តាម​ពាក្យស្លោក​៣​កុំ​៣​ការពារ ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​ ការព្រមាន ​ក្រោយពេល​យោធិន​ពីររូប​នៅ​ក្រសួងការពារជាតិ ​បាន​ឆ្លង​កូ​វីដ​១៩ ​បើទោះបី​ ចាក់​វ៉ាក់សាំង​រួច​ក៏​ដោយ​។


លោក​ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធ​ភូមិភាគ​ទី​៤ លោក មានប្រសាសន៍​នៅ​ក្នុង​ពិធី​បើក​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​ ដល់​កងកម្លាំង​ចម្រុះ​ជាង​២​ម៉ឺន​នាក់​ នៅ​យោធភូមិភាគ​ទី​៤ ​កាលពី​ថ្ងៃទី​១៨ ​ខែមីនា ​ឆ្នាំ​២០២១​នេះ​ថា ​មេបញ្ជាការ​នៅ​គ្រប់​តាម​បណ្ដា​អង្គភាព​ទាំង​ អស់​ដែល​ចំណុះ​អោយ​យោធភូមិភាគ​ទី​៤ ​ត្រូវ​ណែនាំ​ ដល់​យោធិន​របស់​ខ្លួន​ អោយ​អនុវត្ត​៣​កុំ​៣​ការពារ ​តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល ក៏​ដូចជា​ក្រសួង​សុខាភិបាល​ អោយ​បាន​ជាប់​ជាប្រចាំ​។ តាម​អង្គភាព​នីមួយៗ​ត្រូវដាក់​កន្លែង​ត្រួតពិនិត្យ​ឆែក​កំដៅ និង​មាន​ទឹក​អាកុល​សម្រាប់​លាងដៃ ​ពាក់​ម៉ាស់ ពេល​ចូល​បំពេញ​ការងារ ​ហើយ​ហាម​ដាច់ខាត​មិន​អោយ​អនុញ្ញាត​ជន​ទាំង​ឡាយណា​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​អោយ​ចូល​អង្គភាព​នោះឡើយ ទោះបី​គ្រួសារ​កងទ័ព​ក៏​ដោយ​។


លោក​ឧត្ដមសេនីយ៍​ បាន​បន្ដថា កង កម្លាំងប្រដាប់អាវុធ​ទាំងអស់​ ពេល​ចេញពី​អង្គភាព​វិញ ហើយ​ធ្វើដំណើរ​ដោយ​ម៉ូតូ ត្រូវ​ពាក់​ម៉ាស់​អោយ​បាន​ត្រឹមត្រូវ​ជាប់​ជាប្រចាំ ​ដោយ​ព្រមាន​ថា ​បើសិន​មាន​បញ្ហា​ណាមួយ​កើតឡើង ឬ​សមត្ថកិច្ច​ឃាត់ខ្លួន ​អង្គ​ភាព​មិន​ទទួលខុសត្រូវ​នោះទេ​ ដោយ​លោក​បញ្ជាក់ថា បុគ្គល​មិន​គោរព​បទបញ្ជា​ទុក​ក៏​មិន​ចំណេញ​ដែរ​។ ដោយឡែក​ចំពោះ​យោធិន​ដែល​មកពី​តាម​ខេត្ដ​ផ្សេងៗ​ ឬ ​រាជធានី​ភ្នំពេញ ជាពិសេស​ខេត្ដ​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​មុន​អោយ​ចូល​ក្នុងភូមិ​សាស្ដ្រ​ដែល​គ្រប់គ្រង​ដោយ​យោធភូមិភាគ​ទី​៤ ​ត្រូវ​អោយ​ធ្វើ​ច​ត្ដា​ឡី​ស័ក​ ១៤​ថ្ងៃ ដើម្បី​ទប់ស្កាត់ ​ការឆ្លង​ជំងឺ​ចូលក្នុង​អង្គភាព​។


លោក​ឧត្ដមសេនីយ៍ ពៅ ហេង បាន​បន្ដថា មន្ទីរពេទ្យ​យោធភូមិភាគ​ទី​៤ បាន​ត្រៀម​កន្លែង​ធ្វើ​ច​ត្ដា​ឡី​ស័ក​ រួចរាល់​ហើយ សម្រាប់​ដាក់​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ដែល​មាន​ការ​ជាប់​ពាក់ព័ន្ធ​ នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​ កុម្ភៈ ព្រមទាំង​ចំពោះ​យោធិន​ណា​ដែល​មកពី​តាម​បណ្ដា​ខេត្ដ​ ដែល​ឆ្លង​កូ​វីដ​១៩​ផងដែរ​។​ លោក​ ក៏បាន​កោត​សរសើ​រ​ផងដែរ ​ចំពោះ​មេបញ្ជាការ​កងឯកភាព​ទាំងអស់ ​ដែល​បាន​ទប់ស្កាត់​ក្នុង​ការ​ការពារ​ជំងឺ​កូ​វីដ​១៩ ​បានល្អ​ក្នុង​នៅក្នុង​អង្គភាព ។


នាឱកាស​នោះដែរ ​លោក​ឧត្ដម​ ​ក៏បាន​​រំលឹក​ដល់​កងកម្លាំងប្រដាប់អាវុធ​អោយ​ចាក់​ថ្នាំ​វ៉ាក់សាំង​ដូ​ស​ទី​២ ហើយ​ត្រូវ​អនុវត្ត​តាម​ការណែនាំ ​ពី​ក្រុមគ្រូពេទ្យ​ផងដែរ ​៕


​អត្ថ​ប​ទ ៖ ឈិ​ត សា​វី​

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        141
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        120
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm