ក្រុម Impunity KH គ្រង​ជើងឯក MPL-KH អម​ប្រាក់​រង្វាន់ ១៦,០០០​ដុល្លារ​

2022/04/26 05:48:24 pm        195

​អេ​ឡិច​ត្រូ​និ​ច៖ ការប្រកួត​កីឡា​អេ​ឡិច​ត្រូ​និ​ច​លីគ​អាជីព​ដ៏​ធំ MPL-KH រដូវ​កាល​ឆ្នាំ​២០២២ វគ្គ Spring Split បាន​បញ្ចប់​ហើយក្រោយ​ដំណើរ​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ​រយៈពេល ២​ថ្ងៃដ៏​ស្វិតស្វាញកាល​ពី​ចុង​សប្ដាហ៍​កន្លងទៅ ដោយ​ក្រុម Impunity KH បាន​ក្លាយជា​ជើងឯកអម​ជាមួយ​ប្រាក់រង្វាន់ ១៦,០០០​ដុល្លារ បន្ទាប់ពី​យកឈ្នះ​ក្រុម​ខ្លាំង See You Soon ដោយ​លទ្ធផល ៣-០ នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​។​

​ក្រោយ​ចប់​ការប្រកួត​លោ​ក លន់ សាម​ឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជាបាន​គូសបញ្ជាក់ថា បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​ជាច្រើន​សប្ដាហ៍ លោក​សង្កេតឃើញថា ក្រុម​ចូលរួម​ប្រកួតប្រជែង MPL-KH ឆ្នាំនេះមាន​ភាព​រីកចម្រើន​កាន់តែខ្លាំងពិសេស​សន្ទុះ​អ្នកគាំទ្រ ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា វិស័យ​កីឡា​អេឡិចត្រូនិក​ម្ពុ​ជាកំពុងមាន​ការអភិវឌ្ឍ​ន៍ និង​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់។​ ​តាមរយៈ​នេះក្នុងនាម​សហព័ន្ធ លោក​បានធ្វើ​ការជំរុញ​ដល់​ក្រុម​ទាំងអស់ ទាំង​ក្រុម​ទទួលបាន​ជ័យលាភី និង​ក្រុម​ពុំ​ទទួលបាន​ជ័យលាភីត្រូវ​បន្ដ​ខិតខំ​ហ្វឹកហាត់ និង​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​កាន់តែខ្លាំង ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​ទាំង​ថ្នាក់ជាតិ និង​អន្ដរជាតិ ពិសេស​ក្រុម​ជ័យលាភីដែល​នឹង​ទទួលបាន​ឱកាស​ចូលរួម​ប្រកួត​លើ​ឆាក​អន្ដរជាតិ​នាពេលខាងមុខ ដែល​ទាមទារ​ឲ្យ​យកចិត្តទុកដាក់ និង​បង្កើន​សមត្ថភាព​បន្ថែមទៀត។​

​សម្រាប់​ក្រុម​ជ័យលាភី​នៃ​ព្រឹត្តិការណ៍ MPL-KH វគ្គ Spring Split រដូវ​កាល​ឆ្នាំ​២០២២ នេះគឺ​ក្រុម​ជើងឯក Impunity KH បានទទួល​ប្រាក់រង្វាន់ ១៦,០០០​ដុល្លារ ខណៈ​ក្រុម​ជើងឯក​រង See You Soon ទទួលបាន​ប្រាក់រង្វាន់ ៨,០០០​ដុល្លារ ។ រីឯ​លេខ​៣ ក្រុម Team Max ទទួលបាន​ប្រាក់រង្វាន់ ៥,០០០​ដុល្លារ និង​លេខ​៤ ក្រុម Burn X Flash ទទួលបាន​ប្រាក់រង្វាន់ ៣,០០០​ដុល្លារ។ ចំណែក ៤​ក្រុម​ផ្សេងទៀតដែល​ឈានដល់​វគ្គ ៨​ក្រុម​ចុងក្រោយក៏​ទទួលបាន​ប្រាក់រង្វាន់​លើក​ទឹក​ចិ​ត្ដ​ក្នុង​មួយក្រុម ២​ពាន់​ដុល្លារ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        127
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        139
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm