លោក Netanyahu៖ សង្គ្រាមជាមួយអ៊ីរ៉ង់ បាន​ជួយឲ្យ​អ៊ីស្រាអែលរួច​ពី​ការ​ «បំផ្លាញដោយ​នុយក្លេអ៊ែរ»

2026/06/16 11:15:47 pm        33

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទ (ទី១៥ ខែមិថុនា ឆ្នាំ២០២៦) ថា យុទ្ធនាការយោធារួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ បានជួយសង្គ្រោះប្រទេសរបស់លោកពីអ្វីដែលលោកបានពិពណ៌នាថា ជាការគំរាមកំហែង «បំផ្លាញទាំង​ស្រុង​ដោយ​អាវុធ​នុយក្លេអ៊ែរ» របស់ទីក្រុងតេអេរ៉ង់។

លោក Netanyahu បានលើកឡើង​ថា «រឿងសំខាន់បំផុតនោះ គឺថា រដ្ឋអ៊ីស្រាអែលត្រូវបាន​សង្គ្រោះ​ឲ្យ​រួច​ពី​គំរាមកំហែងបំផ្លាញទាំងស្រុង​ដោយ​នុយក្លេអ៊ែរ» ដោយ​នេះ​គឺ​ជាកត់សម្គាល់​ដំបូងរបស់លោក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម នៅតំបន់​មជ្ឈិមបូព៌ា។

លោក Netanyahu បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា៖ «ហើយតើនោះមានន័យយ៉ាងណា​? វាមានន័យថា ពលរដ្ឋអ៊ីស្រាអែលរាប់លាននាក់ ពោល​គឺ​អ្នកដែលកំពុងស្តាប់ខ្ញុំ នាពេល​នេះ អ្នកទាំងអស់គ្នា នឹងស្ថិតក្នុងគ្រោះថ្នាក់ដ៏គួរឲ្យ​ភ័យខ្លាចនៃការស្លាប់ក្នុង​ចំនួន​ដ៏​​ច្រើន​ ហើយរយៈពេលជាច្រើនឆ្នាំមកហើយ យើងបានជួយ​ឲ្យ​គ្រោះថ្នាក់រលាយ​បាត់​ពី​ពួក​យើង​ ពោល​គឺ​ការបំផ្លាញប្រជាជនអ៊ីស្រាអែលទាំង​ស្រុង​ដោយអាវុធនុយក្លេអ៊ែរ»។

ជាមួយ​គ្នានេះ លោក Netanyahu បានបន្ថែម​ថា កងកម្លាំងអ៊ីស្រាអែល នឹងស្ថិតនៅក្នុងតំបន់ហ្កាហ្សា ប្រទេស​លីបង់ និងស៊ីរី «ដរាបណានៅ​តែ​ចាំបាច់» ដោយ​ការ​និយាយ​នេះ កើត​ឡើង​ប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចព្រមព្រៀងមួយ ត្រូវបានប្រកាស រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។

ហើយ​រូប​លោក ក៏​ឆ្លៀត​បញ្ជាក់​ផង​ដែរ​ថា លោកមានបំណងឈរឈ្មោះក្នុងការបោះឆ្នោតដែលគ្រោងធ្វើនៅចុងឆ្នាំនេះ ខណៈដែលលោកប្រឈមនឹងការរិះគន់ក្នុងស្រុក ជុំវិញការដោះស្រាយរបស់លោក ចំពោះសង្គ្រាម នៅ​តំបន់​មជ្ឈិមបូព៌ា និងផលវិបាកដោយសារ​ជម្លោះ​នេះ​៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        65
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm