ចិន និងមីយ៉ាន់ម៉ា បន្តទំនាក់ទំនងកាន់តែស៊ីជម្រៅ ខណៈមេដឹកនាំធ្វើ​កិច្ច​ពិភាក្សា នៅទីក្រុងប៉េកាំង

2026/06/16 11:41:38 pm        60

ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ចិន Xinhua បានឲ្យដឹងនៅថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា ប្រធានាធិបតីចិន លោក Xi Jinping បានចាប់ផ្តើមកិច្ចប្រជុំមួយ នៅទីក្រុងប៉េកាំង ជាមួយសមភាគីមីយ៉ាន់ម៉ារបស់លោក គឺលោក Min Aung Hlaing ខណៈដែលប្រទេសជិតខាងគ្នានេះ កំពុងស្វែងរកការពង្រឹងទំនាក់ទំនងឲ្យ​កាន់​តែ​ស៊ីជម្រៅ​។

លោក Min Aung Hlaing កំពុងស្ថិតនៅក្នុងប្រទេសចិន សម្រាប់ទស្សនកិច្ចរយៈពេល ៥ថ្ងៃ រហូតដល់ថ្ងៃសុក្រ ដែលជាដំណើរលើកដំបូងរបស់លោកទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុត​ទី២ របស់ពិភពលោក ចាប់តាំងពីអតីតមេដឹកនាំយោធារូបនេះ បានធ្វើឲ្យ​ការកាន់​អំណាចរបស់លោកជាផ្លូវការ បន្ទាប់ពីមាន​នូវ​ការបោះឆ្នោតដ៏ចម្រូងចម្រាស ក្នុងខែធ្នូឆ្នាំមុន​ និងខែមករាឆ្នាំនេះ​ នៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាម។

សារព័ត៌មាន​ Xinhua ដោយមិនបាន​ផ្ដល់​ព័ត៌មាន​លម្អិត បាន​រាយការណ៍​ថា ទីក្រុងប៉េកាំងបានរៀបចំពិធីស្វាគមន៍ផ្លូវ​រដ្ឋ នៅមហា​សាលប្រជាជន នាព្រឹកថ្ងៃអង្គារ មុនពេលមេដឹកនាំទាំង​២ ចាប់ផ្តើមកិច្ចពិភាក្សា​​។ បន្ទាប់មក ថ្នាក់​ដឹកនាំ​កំពូល​ទាំង ២ បានធ្វើជាសាក្សីនៃ​ការ​ចុះហត្ថលេខា លើឯកសារសហប្រតិបត្តិការ។

ក្រសួងការបរទេសចិន បានឲ្យ​ដឹង​ថា ប្រទេសនេះ​គាំទ្រសហភាព​មីយ៉ាន់ម៉ា ក្នុងការបង្រួបបង្រួមកម្លាំងនយោបាយក្នុងស្រុក និងស្តារស្ថិរភាពឡើងវិញ។

ទីក្រុងប៉េកាំងក៏បានវិនិយោគផង​ដែរ​ លើគម្រោងនានា នៅមីយ៉ាន់ម៉ា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ខ្លួន ក្នុង​នោះ​រួមទាំងបំពង់បង្ហូរប្រេង និងឧស្ម័នឆ្លងកាត់ប្រទេសនេះ​ និងហេដ្ឋារចនាសម្ព័ន្ធដែលបានគ្រោងទុក រួមទាំងកំពង់ផែទឹកជ្រៅផងដែរ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm