ជំងឺ Ebola លើស​ ៨០០ករណី នៅកុងហ្គោ ខណៈក្រុមជំនួយព្រមានថា ការផ្ទុះ​អាចធំជាងរបាយ​ការណ៍

2026/06/16 11:46:45 pm        34

មជ្ឈមណ្ឌលព្យាបាលជំងឺ Ebola នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងមានសភាពលើសលប់ ខណៈដែលករណីដែលបានបញ្ជាក់ បានកើនឡើងលើស​ ៨០០ករណី ហើយបុគ្គលិកសុខាភិបាលកំពុងជួប​ការ​លំបាក ក្នុង​ការ​តាមដានការឆ្លង​ត​គ្នា​។ នេះបើយោងតាមការព្រមានរបស់ក្រុមជំនួយ មុនពេលកិច្ចប្រជុំបន្ទាន់របស់មេដឹកនាំតំបន់​អាហ្វ្រិក។

មន្ត្រីសុខាភិបាល និងក្រុមជំនួយ បានឲ្យ​ដឹង​ថា មួយខែបន្ទាប់ពីការផ្ទុះឡើងត្រូវបានប្រកាស ការតាម​ឃ្លាំ​មើល​​ ការធ្វើតេស្ត និងការតាមដានទំនាក់ទំនង កំពុងជួប​ការ​លំបាក ដើម្បី​​តាម​ឲ្យ​ទាន់​ល្បឿននៃការចម្លង នៅភាគខាងកើតកុងហ្គោ ជាកន្លែងដែលជម្លោះ និងការផ្លាស់ទីលំនៅ បានធ្វើឲ្យ​មនុស្សជិត ១លាននាក់ ត្រូវបានបង្ខំចិត្ត​​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ។

 វិទ្យាស្ថានសុខភាពសាធារណៈជាតិរបស់កុងហ្គោ បានរាយការណ៍ពីករណីដែលត្រូវ​បានបញ្ជាក់ចំនួន ៨០៨ករណី និងការស្លាប់ ១៩២នាក់ កាល​ពី​ថ្ងៃចន្ទ (ទី១៥ ខែមិថុនា ឆ្នាំ២០២៦) ខណៈដែលប្រទេសអ៊ូហ្គង់ដា បានបញ្ជាក់ពីការឆ្លង ១៩ករណី។ ខេត្ត Ituri ជាកន្លែងដែលការផ្ទុះឡើងដំបូងបានលេច​ឡើង មានករណីជាង ៩០ភាគរយ នៅក្នុងប្រទេសកុងហ្គោ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពី​ថ្ងៃទី១៥ ខែមិថុនា លោកស្រី Kate White អ្នកសម្របសម្រួលផ្នែកវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ជាតិ ជាមួយក្រុមជំនួយវេជ្ជសាស្ត្រអន្តរជាតិ Medecins Sans Frontieres (អង្គការ​គ្រូពេទ្យគ្មាន​ព្រំដែន​) បាន​លើកឡើង​ថា៖ «គ្មាននរណាម្នាក់ដឹងពីទំហំពិតប្រាកដ ឬកន្លែងដែលជំងឺនេះ កំពុងរីករាលដាលនៅក្នុងប្រទេសកុងហ្គោឡើយ​។ មជ្ឈមណ្ឌលព្យាបាលភាគច្រើន នៅក្នុងខេត្ត Ituri មានអ្នកជំងឺច្រើន​លើសលប់​»។

លោកស្រី White បានបញ្ជាក់​បន្ថែម​ថា អ្នកជំងឺជាច្រើន បានចូល​ដល់ដំណាក់កាលធ្ងន់ធ្ងរ​ ហើយភាគច្រើនមិនត្រូវបានកំណត់អត្តសញ្ញាណ ឬតាមដានថា ជាអ្នកប៉ះពាល់ មុនពេលស្វែងរកការថែទាំនោះឡើយ​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        155
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        194
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm