អគារសិក្សា១ខ្នង និងសមិទ្ធផលនានានៅសាលាបឋមសិក្សាត្បែងសង្គ្រោះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

2026/06/16 11:53:29 pm        163

អគារសិក្សា១ខ្នង មាន៥បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាត្បែងសង្គ្រោះនៅស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបាន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គាំទ្រដល់វិស័យអប់រំ និងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលជាគ្រឹះសម្រាប់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

​លោកជំទាវបណ្ឌិត ជា សិរី សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី២ ក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ធំ លើកឡើងក្នុងពិធីសម្ភោធអគារសិក្សា ១ខ្នង ៥បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាត្បែង សង្រ្គោះ ស្ថិតក្នុងឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅចុងសប្តាហ៍កន្លងមកថា អគារសិក្សាថ្មីនេះជាសក្ខីភាពបញ្ជាក់ពីការយក ចិត្តទុកដាក់ និងការរួមចំណែកយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ សមិទ្ធផលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អបរិយាកាសសិក្សាឱ្យមានគុណភាព ការកាត់បន្ថយសិស្សមានចំនួនច្រើន ក្នុងថ្នាក់រៀន និងការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សានុសិស្សផងដែរ។

លោកជំទាវបណ្ឌិត បានរំលេចថា កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងអាណត្តិកន្លងទៅ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៧នេះ បានកំណត់វិស័យអប់រំ ជាអាទិភាពដ៏សំខាន់បំផុត ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងចីរភាព។ រាជរដ្ឋាភិបាលបានបន្តខិតខំពង្រឹង និងអភិវឌ្ឍវិស័យអប់រំយ៉ាងសកម្ម តាមរយៈការកែលម្អគុណភាពសិក្សា ការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ការផ្តល់បរិក្ខារសិក្សា ដែលទាន់សម័យ ព្រមទាំងការសាងសង់ និងជួសជុលអគារសិក្សាថ្មីៗទូទាំងប្រទេស ដើម្បីធានាថា សិស្សានុសិស្សគ្រប់ទីកន្លែង មាន ឱកាសទទួលបានការអប់រំដូចៗគ្នាប្រកបដោយគុណភាព។ ដោយឡែកនៅខេត្តកំពង់ធំ យើងក៏មិនអាចបំភ្លេចបាននូវគុណូបការ និង ការលះបង់ដ៏ធំធេងរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា និងជាអតីតតំណាងរាស្ត្រមណ្ឌល ខេត្ត កំពង់ធំ ដែលបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងចូលរួមកសាងសមិទ្ធផលនានានៅក្នុងខេត្តកំពង់ធំផងដែរ។

លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ និងដៃគូអភិវឌ្ឍនានា ជាពិសេសថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងធនាគារអេស៊ីលីដា, ធនាគារ ស៊ិនហាន, ធនាគារ ABA, ធនាគារ FTB និងធនាគារ អេ.អឹម.ខេ ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រយ៉ាងល្អ រួមសាមគ្គីគ្នាកសាងអគារសិក្សានេះឡើងសម្រាប់បម្រើវិស័យអប់រំ។ លោកជំទាវក៏បានអំពាវនាវដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរមានសមត្ថកិច្ច មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ សូមជួយថែរក្សាអគារសិក្សានេះឱ្យបានគង់វង្ស សម្រាប់ជាប្រយោជន៍ប្រើប្រាស់យូរអង្វែង។ ក្នុងឱកាសនោះដែរ, លោកជំទាវបណ្ឌិត ក៏បាននាំយកនូវអំណោយនិងថវិកាមួយចំនួន ក្នុងនោះឧបត្ថម្ភសាលាបឋមសិក្សាល្បែងសង្គ្រោះចំនួន ២ លានរៀល, ការិយាល័យ អប់រំ រដ្ឋបាលស្រុក ឃុំ ភូមិចំនួន ៥២ រូប លោកគ្រូ-អ្នកគ្រូចំនួន ១៣ រូប ម្នាក់ៗទទួលបានសារុង ១ និងថវិកា ៣ ម៉ឺនរៀល, អាណា- ព្យាបាលសិស្ស និងបងប្អូនប្រជាពលរដ្ឋចំនួន ១៥០ រូប ម្នាក់ៗទទួលបានរុង ១ ថវិកា ២ ម៉ឺនរៀល និងសិស្សានុសិស្សចំនួន ១២៩ រូប ទទួលបានឃីត ១កញ្ចប់ និងថវិកា ១ ម៉ឺនរៀល។

នៅក្នុងថ្ងៃដ៏ដែលនេះដែរ, លោកជំទាវបណ្ឌិត ជា សិរី ក៏បានអញ្ជើញទៅប្រគល់ផ្ទះចំនួន ៣ ខ្នង នៅឃុំប្រាសាទ ១ ខ្នងជូន គ្រួសារក្រីក្រ និង ២ ខ្នងទៀត ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យកាលពេលថ្មីៗនេះ ក្នុងនោះក៏បាននាំយកអំណោយមាន សំភារៈ និងគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនជូនដល់គ្រួសារទាំងនោះផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        31
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        136
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm