សហរដ្ឋអាមេរិក នឹងបង្កើតជាគំរូមួយ ដោយធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតបាល់ទាត់ពិភលោក ឆ្នាំ២០២៦ (FIFA World Cup 2026) របស់ក្រុមជម្រើសជាតិអ៊ីរ៉ង់ ជាប្រទេសដែលមានសង្គ្រាមជាមួយគ្នា ឬទើបតែបញ្ចប់ជម្លោះជាមួយគ្នា បន្ទាប់ពីមេដឹកនាំប្រទេសទាំង ២ បានប្រកាសកាលពីថ្ងៃចន្ទ (ទី១៥ ខែមិថុនា ឆ្នាំ២០២៦) ថា បានឈានដល់កិច្ចព្រមព្រៀងហើយ ដើម្បីបញ្ចប់ជម្លោះដែលបានចាប់ផ្តើមកាលចុងខែកុម្ភៈ។
ស្ថានភាពមិនដែលមាននេះ នឹងកើតឡើងនៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ដែលនោះ គឺថា មិនធ្លាប់មានប្រទេសម្ចាស់ផ្ទះណាមួយ ស្ថិតក្នុងស្ថានភាពមានសង្គ្រាមយ៉ាងសកម្ម ឬទើបតែបញ្ចប់ជម្លោះជាមួយប្រទេសមួយផ្សេងទៀតចូលរួមក្នុងការប្រកួតនោះទេ។
សហរដ្ឋអាមេរិក ដែលម្ចាស់ផ្ទះរួម ជាមួយកាណាដា និងម៉ិកស៊ិក បានមានសង្គ្រាម រហូតដល់ពេលថ្មីៗនេះជាមួយអ៊ីរ៉ង់ ដែលត្រូវប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ដ៏ធំរបស់ពិភពលោកផ្នែកកីឡាបាល់ទាត់នេះ។
ទីកន្លែងកីឡាមួយ នៅក្នុងរដ្ឋ Arizona របស់សហរដ្ឋអាមេរិក បានបើកទ្វាររង់ចាំទទួលក្រុមបាល់ទាត់អ៊ីរ៉ង់ មុនព្រឹត្តិការណ៍ World Cup ចាប់ផ្ដើម។ ប៉ុន្តែកន្លែងហ្វឹកហាត់របស់ក្រុមនេះ ត្រូវបានផ្លាស់ពីសហរដ្ឋអាមេរិកទៅម៉ិកស៊ិកវិញ។ អ៊ីរ៉ង់ ស្ថិតនៅក្នុងពូល G ដោយត្រូវប្រឈមជាមួយនូវែលសេឡង់ បែលហ្ស៊ិក និងអេហ្ស៊ីប។
ប្រសិនបើសង្គ្រាមជាមួយអ៊ីរ៉ង់មិនបញ្ចប់ទេនោះ ក្តីបារម្ភអំពីសន្តិសុខ អាចនឹងកើតឡើង ក្នុងអំឡុងពេលមានការប្រកួតរបស់អ៊ីរ៉ង់ នៅសហរដ្ឋអាមេរិក។ ដោយសារជម្លោះ នៅក្នុងសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គឺស្ថិតនៅក្នុងរង្វង់តំបន់របស់ប្រទេសអ៊ីរ៉ង់ និងមជ្ឈិមបូព៌ា ការលុបចោលការប្រកួត នៅអាមេរិកខាងជើងនេះ មិនត្រូវបានពិចារណានោះឡើយ៕



