ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាប្រឈមនឹងវិបត្តិទឹកកាន់តែធ្ងន់ធ្ងរ ដោយគ្រួសារភាគច្រើនមិនអាចទទួលបានទឹកយ៉ាងតិចប្រាំមួយលីត្រក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃសម្រាប់ទទួលទាន តាមការណែនាំរបស់អង្គការសហប្រជាជាតិ និងចម្អិនអាហារ។
អ្វីដែលអាក្រក់ជាងនេះទៅទៀត មានតែបីភាគរយនៃប្រភពទឹកចម្បងរបស់ហ្កាហ្សា គឺស្រទាប់ទឹកក្រោមដីឆ្នេរសមុទ្រប៉ុណ្ណោះ ដែលសមស្របសម្រាប់ការប្រើប្រាស់របស់មនុស្ស។
នៅជាប់នឹងតង់របស់ខ្លួន ក្នុងជំរំជនភៀសខ្លួនមួយនៅភាគខាងលិចនៃទីក្រុងហ្កាហ្សា លោក Mohammad Zayed បានដងទឹកពីអណ្តូងដែលលោកបានជីកដោយដៃ។
បន្ទាប់ពីការតស៊ូអស់រយៈពេលជាច្រើនខែដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកដែលអាចទុកចិត្តបាន ជនជាតិប៉ាឡេស្ទីនដែលបាត់បង់ទីលំនៅដោយសារការវាយប្រហារពីអ៊ីស្រាអែល បានសម្រេចចិត្តដោះស្រាយបញ្ហាដោយខ្លួនឯង ដោយបង្កើតប្រភពទឹកសម្រាប់គ្រួសាររបស់លោកស្របពេលស្ថានភាពលំបាកកាន់តែខ្លាំង។
យោងតាមអង្គការ UNICEF ក្រុមគ្រួសារស្ទើរតែទូទាំងតំបន់ហ្កាហ្សា ប្រឈមនឹងអសន្តិសុខទឹករាំរ៉ៃ ដោយភាគច្រើន ត្រូវព្យាយាមស្វែងរកទឹកទោះបីតិចតួចក៏ដោយសម្រាប់ការទទួលទាន ចម្អិនអាហារ និងតម្រូវការចាំបាច់ប្រចាំថ្ងៃសំខាន់ៗជាច្រើនទៀត៕


