ទីក្រុងតេអេរ៉ង់៖ ការបញ្ចប់សង្គ្រាម នៅលីបង់ ជា «បុរេលក្ខខណ្ឌ» សម្រាប់ការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់

2026/06/17 12:49:39 am        40

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយនៅ​ថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦)​នេះ​ថា ការបញ្ចប់សង្គ្រាម នៅគ្រប់សមរភូមិ រួមទាំងការបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល នៅប្រទេស​លីបង់ផងដែរ​ គឺជា «បុរេលក្ខខណ្ឌ» ដើម្បី​បញ្ចប់សង្គ្រាម រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក-អ៊ីស្រាអែល​។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA។

លោក Araghchi បានប្រាប់ការជួបជុំនៃបេសកកម្មអន្តរជាតិ នៅរដ្ឋធានីតេអេរ៉ង់ថា រណសិរ្ស នៅ​លីបង់ និងអ៊ីរ៉ង់ «បានក្លាយជាទំនាក់ទំនង និងពឹងផ្អែកលើគ្នាទៅវិញទៅមក ចាប់តាំងពីថ្ងៃដំបូង ដែល​សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានចាត់ទុកការបញ្ចប់សង្គ្រាមនៅលីបង់ ជាបុរេលក្ខខណ្ឌ សម្រាប់ការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់»។

ដោយហៅបទឈប់បាញ់នៅលីបង់ថា ជាផ្នែកមួយ «មិនអាចផ្ដាច់ចេញ​បាន» នៃកិច្ចព្រមព្រៀង ដែលបានប្រកាសថ្មីៗនេះជាមួយសហរដ្ឋអាមេរិក លោកបាននិយាយ​ថា៖ «ចាប់តាំង​ពីយើងបានឈានដល់ការ​បញ្ចប់សង្គ្រាម ការ​បញ្ចប់សង្គ្រាមក៏នឹងមាន​នៅលីបង់ផងដែរ»។

គួរបញ្ជាក់ថា អ្នកការទូតជាន់ខ្ពស់​រូបនេះ បាននិយាយថា ការបញ្ចប់សង្គ្រាម ត្រូវបានប្រកាសកាល​ពី​ព្រឹកថ្ងៃចន្ទ តាម​ពេលវេលា​នៅប្រទេស​អ៊ីរ៉ង់ ដោយបន្ថែមថា អនុស្សរណៈនៃការយោគយល់គ្នា នឹងចូលជាធរមានជាផ្លូវការ នៅថ្ងៃសុក្រ។ ហើយបើយោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​ពាក់កណ្ដាល​ផ្លូវការ Tasnim របស់អ៊ីរ៉ង់ បាន​ឲ្យ​ដឹង​​លោក Araghchi បានបញ្ជាក់​​ថា កិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលនឹងចាប់ផ្តើមនៅប្រទេសស្វីស នា​ថ្ងៃសុក្រនេះ នឹងត្រូវបានបែងចែកជា ២ដំណាក់កាល៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        77
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        110
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm