អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចែងអំពីការវិលត្រឡប់របស់អ្នកជំនាញទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ទៅកាន់ទីក្រុងតេអេរ៉ង់ ដើម្បីបំផ្លាញឃ្លាំងស្តុកអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចរបស់ខ្លួន។
លោកបានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន NBC News ថា៖«ពិតណាស់ ត្រូវតែបំផ្លាញបំផ្លាញឃ្លាំងស្តុកអ៊ុយរ៉ានីញ៉ូម»។ លោកបានសង្កត់ធ្ងន់ថា៖«តាមពិតទៅ ផ្នែកសំខាន់នៃកិច្ចព្រមព្រៀង គឺថា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ និងសហរដ្ឋអាមេរិក នឹងជួយអ៊ីរ៉ង់បំផ្លាញឃ្លាំងស្តុកអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចមានធាតុសុទ្ធកម្រិតខ្ពស់។
លោកអនុប្រធានាធិបតី បានបន្ថែមថា បញ្ហានេះ «ត្រូវបានបញ្ជាក់យ៉ាងច្បាស់» នៅក្នុងអនុស្សរណៈនៃការយោគយល់នោះ។ យោងតាមលោក Vance នៅតែមានព័ត៌មានលម្អិតបច្ចេកទេសមួយចំនួនដែលត្រូវដោះស្រាយ ដែលមិនទាក់ទងនឹងអត្ថបទនៃអនុស្សរណៈនៃការយោគយល់ ប៉ុន្តែទាក់ទងនឹងការ អនុវត្ត»។
នាពេលមុននេះ មន្ត្រីមកពីសហរដ្ឋអាមេរិក អ៊ីរ៉ង់ និងប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួលនៃកិច្ចចរចា បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយដែលមានគោលបំណងបញ្ចប់អរិភាពនៅមជ្ឈិមបូព៌ា។ កិច្ចព្រមព្រៀង គ្រោងនឹងចុះហត្ថលេខានៅទីក្រុងហ្សឺណែវ នៅថ្ងៃទី១៩ ខែមិថុនានេះ៕

