កិច្ចប្រជុំកំពូល G7 ចាប់ផ្តើមនៅបារាំង ដោយមេដឹកនាំពិភពលោក កំពុង​ពិភាក្សា អំពីបញ្ហាសកល

2026/06/17 01:42:07 am        38

កិច្ចប្រជុំកំពូលនៃ​ក្រុមប្រទេសមាន​ឧស្សាហកម្ម​លូតលាស់​ទាំង៧ (G7) បានចាប់ផ្តើម​ដំណើរការនៅថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) នេះ នៅទីក្រុង Evian របស់​ប្រទេសបារាំង ជា​ទី​ដែល​មេដឹកនាំពិភពលោកបានជួបជុំគ្នា ដើម្បីពិភាក្សាអំពីវិបត្តិ​សកល ដោយផ្តោតជាពិសេសលើបញ្ហាអ៊ីរ៉ង់ អ៊ុយក្រែន និងតំបន់​មជ្ឈិមបូព៌ា។

មេដឹកនាំ G7 មកពីប្រទេសបារាំង កាណាដា អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានបើកថ្ងៃប្រជមុំ​ ដោយ​មាន​កិច្ចពិភាក្សាកម្រិតខ្ពស់ អំពីបញ្ហាអ៊ុយក្រែន ដែលក៏មានការចូលរួមពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ផងដែរ។

ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានទៅ​ដល់​ហើយ​​ដែរ កាល​ពី​ថ្ងៃចន្ទ សម្រាប់កិច្ចពិភាក្សាជាមួយមេដឹកនាំដទៃទៀត ហើយ​លោក​នឹង​មានវត្តមាន នៅក្នុងកិច្ចពិភាក្សា ស្ដីពី​អ៊ុយក្រែន។ មេដឹកនាំនៃសហភាពអឺរ៉ុប (EU) រួមទាំងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa ក៏មានវត្តមានផងដែរ។

កិច្ចប្រជុំបន្ទាប់​ ក៏នឹងផ្តោតផង​ដែរ​លើការអភិវឌ្ឍ នៅតំបន់​មជ្ឈិមបូព៌ា ក៏ដូចជាកំណើនសេដ្ឋកិច្ច និងបញ្ញាសិប្បនិម្មិត (AI)។ ក្រៅពី​ប្រធានាធិបតីអ៊ុយក្រែន ភ្ញៀវដែលត្រូវបានអញ្ជើញជាច្រើនរូប មកពីខាងក្រៅប្លុក​ G7 ត្រូវបានគេរំពឹងថា នឹងចូលរួមកិច្ច​ប្រជុំ​នេះ​ រួមទាំងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva និងមេដឹកនាំកូរ៉េខាងត្បូង កេនយ៉ា និងអេហ្ស៊ីប​។

ហើយ​បណ្ដាមេដឹកនាំ​រដ្ឋ​ឈូងសមុទ្រ ក្នុង​ចំណោម​នោះ​ មាន​ព្រះចៅ Sheikh Tamim bin Hamad Al Thani នៃ​ប្រទេស​កាតា និង​ប្រធានាធិបតី​អេមីរ៉ាត​អារ៉ាប់រួម លោក Sheikh Mohamed bin Zayed Al Nahyan ក៏​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ចូលរួម​ផង​ដែរ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        64
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        114
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm