រដ្ឋ Florida ប្តឹង TikTok ពីបទរំលោភលើបម្រាម​មិន​ឲ្យ​ប្រើប្រាស់​បណ្ដាញ​សង្គមរបស់រដ្ឋ សម្រាប់កុមារ

2026/06/17 01:50:15 am        56

រដ្ឋ Florida របស់សហរដ្ឋអាមេរិក បានប្រកាសកាលពី​ថ្ងៃចន្ទ (ទី១៥ ខែមិថុនា ឆ្នាំ២០២៦) ថា ខ្លួនបានដាក់ពាក្យបណ្តឹងប្ដឹង​បណ្ដាញ​សង្គម TikTok ដោយចោទប្រកាន់វេទិកាបង្ហោះ​វីដេអូខ្លីនេះថា បានរំលោភលើច្បាប់របស់​រដ្ឋនេះ ដែលកម្រិត​ការចូលប្រើបណ្ដាញ​សង្គម សម្រាប់កុមារ។

ការិយាល័យរបស់រដ្ឋមន្ត្រី​យុត្តិធម៌របស់​រដ្ឋ​នេះ​ បានឲ្យ​ដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា​ ក្នុងសន្និសីទសារព័ត៌មានមួយ ​ លោក​ James Uthmeier បានប្តឹងបណ្ដាញសង្គម TikTok ដោយចោទប្រកាន់ថា ក្រុមហ៊ុនបណ្ដាញ​សង្គមមួយនេះ បានប្រព្រឹត្ត «ការរំលោភបំពានជាបន្តបន្ទាប់លើ​ច្បាប់របស់​រដ្ឋ Florida ដោយផ្ដោត និងចុះកិច្ចសន្យាជាមួយអនីតិជន ខណៈពេលដែលបញ្ឆោតឪពុកម្តាយរបស់ក្មេងៗ អំពីគ្រោះថ្នាក់នៃកម្មវិធីនេះ​»។

លោក Uthmeier បាននិយាយថា៖ «ភាពជោគជ័យរបស់ TikTok អាស្រ័យលើសមត្ថភាពរបស់ខ្លួន ក្នុងការធ្វើឲ្យ​កុមារ និងក្មេងជំទង់ញៀន​ប្រើប្រាស់​វេទិកានេះ។ TikTok បញ្ឆោតឪពុកម្តាយដោយចេតនា និងបណ្ដោយ​ឲ្យ​កុមារប៉ះពាល់នឹងខ្លឹមសារគ្រោះថ្នាក់ និងមិនសមរម្យ ដែលជាការរំលោភដោយផ្ទាល់លើច្បាប់របស់​រដ្ឋ Florida។ យើងមិនអត់ឱន ចំពោះក្រុមហ៊ុនដែលផ្តល់អាទិភាពដល់ប្រាក់ចំណេញ ជាងសុវត្ថិភាពរបស់កុមារនោះ​ទេ។ TikTok អាច​នឹង​​ត្រូវទទួលខុសត្រូវ ចំពោះ​សកម្មភាព​របស់ខ្លួន​»។

គួរបញ្ជាក់ថា រដ្ឋ Florida បានអនុម័តច្បាប់ប្រចាំ​រដ្ឋនេះ ក្នុងឆ្នាំ២០២៥ ដែលហាមឃាត់កុមារអាយុក្រោម ១៤ឆ្នាំ មិន​ឲ្យ​ប្រើប្រាស់វេទិកាបណ្ដាញ​សង្គម ហើយ​តម្រូវឲ្យ​ក្មេងអាយុ ១៥ និង ១៦ឆ្នាំ ត្រូវ​មានការអនុញ្ញាតពីឪពុកម្តាយសិន មុនពេលបង្កើតគណនី៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        19
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        62
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm