លោក Trump៖ លោក Netanyahu ត្រូវតែ «ទទួលខុសត្រូវបន្ថែមទៀត» លើ​ប្រទេសលីបង់

2026/06/17 03:06:22 am        33


ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ត្រូវតែ «ទទួលខុសត្រូវបន្ថែមទៀត» លើប្រទេសលីបង់ ខណៈពេលដែលរិះគន់ទំហំនៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុម​ហេសបូ​ឡារបស់លីបង់។

អំឡុង​ពេល​ថ្លែងទៅកាន់អ្នកសារ​ព័ត៌មាន នៅប្រទេសបារាំង លោក Trump បាននិយាយថា៖ «ខ្ញុំមានទំនាក់ទំនងដ៏អស្ចារ្យជាមួយ Bibi (លោក Netanyahu) ប៉ុន្តែឥឡូវនេះ Bibi ត្រូវតែទទួលខុសត្រូវបន្ថែមទៀត ទាក់ទងនឹងប្រទេសលីបង់»។

នៅប្រទេសបារាំង ជាកន្លែងដែលលោកកំពុងចូលរួមកិច្ចប្រជុំនៃ​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​លូរលាស់​ទាំង២ (G7) លោកបានបញ្ជាក់​ថា៖ «ខ្ញុំចង់និយាយថា ក្នុងចំណោមប្រទេសទាំងអស់ ប្រទេស​លីបង់​ត្រូវបានគេប្រព្រឹត្តដាក់​អាក្រក់បំផុត ហើយប្រទេស​នេះ​មិនអាចការពារខ្លួនឯងបានទេ ហើយពួកគេមានក្រុម​ហេសបូឡាដែលជាបញ្ហាសម្រាប់ពួកគេ ដូច្នេះ ខ្ញុំមិនសប្បាយចិត្តនឹងរបៀបដែលអ៊ីស្រាអែល បានដោះស្រាយដោយ​ខ្លួនឯង ជាមួយប្រទេសលីបង់ និងជាមួយក្រុម​ហេសបូឡា​ទេ»។

ជាមួយ​គ្នា​នេះ លោក Trump ក៏បានគូសបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអ៊ីស្រាអែលផងដែរ ដោយនិយាយថា «បើគ្មានសហរដ្ឋអាមេរិកទេ នឹងគ្មានអ៊ីស្រាអែលឡើយ​» ដោយបាន​អះអាង​បន្ថែមថា៖ «អ៊ីស្រាអែល នឹងត្រូវបានបំផ្លាញ​ជាយូរមកហើយ ប្រសិនបើខ្ញុំមិនបានចូលរួម។ បើគ្មានខ្ញុំទេ នោះនឹងគ្មានអ៊ីស្រាអែលទេ ពីព្រោះគ្មានប្រធានាធិបតីណាម្នាក់មានឆន្ទៈធ្វើអ្វីដែលខ្ញុំបានធ្វើ»។

ដោយសំដៅទៅលើផលប៉ះពាល់ លើជនស៊ីវិល ដោយសារ​ការវាយប្រហាររបស់អ៊ីស្រាអែល នៅ​លីបង់ លោកបានសង្កត់ធ្ងន់​ថា៖ «អ្នកមិនចាំបាច់វាយកម្ទេចអគារលំនៅឋាន រាល់ពេលដែលអ្នកកំពុងស្វែងរកនរណាម្នាក់ទេ ព្រោះមានមនុស្សច្រើននៅក្នុងអគាលំនៅឋាន​ទាំងនោះ ហើយមិនមែនពួកគេ​ទាំងអស់សុទ្ធតែជាសមាជិក​របស់​ក្រុម​ហេសបូឡាឡើយ​»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        151
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        190
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm