រញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ បានកើយមាននៅខេត្ត Qinghai ភាគពាយ័ព្យប្រទេសចិន នៅថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) នេះ ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណស់ម្នាក់ស្លាប់ និង ៤នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន ដោយដកស្រង់សម្ដីពីអាជ្ញាធរសង្គ្រោះបន្ទាន់។
មជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន បានឲ្យដឹងថា រញ្ជួយដីនេះបានកើតមាននៅតំបន់រយៈកម្ពស់ខ្ពស់មួយកន្លែង ក្នុងតំបន់ Haixi នៅខេត្ត Qinghai ដោយមានជម្រៅ ១០គីឡូម៉ែត្រ នៅម៉ោង ៥:០៦ល្ងាច ម៉ោងនៅទីក្រុងប៉េកាំង នាថ្ងៃទី១៦ ខែមិថុនានេះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា កម្មករទាំងអស់ នៅអណ្តូងរ៉ែធ្យូងថ្ម នៅជិតចំណុចកណ្តាលនៃការរញ្ជួយនេះ ត្រូវបានជម្លៀសចេញ ហើយអាជ្ញាធរនៅតែកំពុងវាយតម្លៃពីអ្នកស្លាប់ និងរបួស ព្រមទាំងការខូចខាតទ្រព្យសម្បត្តិ។
នៅមុននេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា ក្រុមជួយសង្គ្រោះ កំពុងប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីស្វែងរកមនុស្សដែលជាប់ក្នុងហេតុការណ៍នេះ និងកំពុងវាយតម្លៃហានិភ័យនៃគ្រោះមហន្តរាយបន្ទាប់បន្សំ។
រដ្ឋបាលរញ្ជួយដីរបស់ប្រទេសចិន បានធ្វើឲ្យការឆ្លើយតបបន្ទាន់ សម្រាប់រញ្ជួយដីនេះ ដែលត្រូវបានបន្តដោយរលករញ្ជួយជាច្រើន ក្នុងនោះរួមទាំងការរញ្ជួយដ៏តូចកម្រិត ៤,៩រ៉ិចទ័រផងដែរ៕