នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ នឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច

2026/06/17 03:07:12 am        22


អ្នកនាំពាក្យរដ្ឋាភិបាល នៅ​ថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Ali al-Zaidi នឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នា​ពាក់កណ្តាលខែកក្កដា ដោយមានគោលបំណងពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិក ដែល​ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការ​វិនិយោគ។

អ្នកនាំពាក្យ លោក​ Haider al-Aboudi បានពិពណ៌នាអំពីដំណើរទស្សនកិច្ចនេះថា ជាកិច្ចខិតខំប្រឹងប្រែងមួយ «ដើម្បីបង្កើនភាពជាដៃគូអ៊ីរ៉ាក់-សហរដ្ឋអាមេរិក ដោយផ្អែកលើការ​ផ្ដល់​ផលប្រយោជន៍ឲ្យ​គ្នា​ទៅវិញទៅមក»។ លោក al-Aboudi បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋថា៖ «រដ្ឋាភិបាលមានគោលបំណងពង្រីកទំហំ​​នៃ​ភាពជាដៃគូយុទ្ធសាស្ត្ររបស់យើងជាមួយក្រុមហ៊ុនសកល និងធ្វើ​ឲ្យ​បរិយាកាសមាន​ភាព​ងាយស្រួលដល់​វិនិយោគ ដែលរួមចំណែកដល់អត្ថប្រយោជន៍ជាក់ស្តែងដល់សេដ្ឋកិច្ចអ៊ីរ៉ាក់ ខណៈពេលដែលពង្រឹងស្ថិរភាពផ្ទៃក្នុង»។

ចាប់តាំងពីចូលកាន់តំណែងក្នុងខែឧសភា លោក al-Zaidi បានបង្ហាញសញ្ញាថា ការកសាងសេដ្ឋកិច្ចអ៊ីរ៉ាក់ឡើងវិញ ការទាក់ទាញការវិនិយោគបរទេស និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ នឹងក្លាយជាចំណុចសំខាន់​នៃរបៀបវារៈរបស់រដ្ឋបាលលោក។

លោក al-Zaidi ត្រូវ​ជួប​ប្រទះ​នឹងបញ្ហាប្រឈមធំ​ៗ រួមទាំងតម្រូវការក្នុងការទប់ស្កាត់កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ដោះស្រាយអំពើពុករលួយដែលចាក់​ឫស និងធ្វើឲ្យ​មានតុល្យភាព ក្នុង​ទំនាក់ទំនង រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់។

​ទស្សនកិច្ចដែលបានគ្រោងទុករបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដែលការប្រកាសពីដំណើរនេះ ត្រូវ​បាន​ធ្វើឡើងភ្លាមៗ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ត្រូវបានគេរំពឹងថា នឹងសាកល្បងសមត្ថភាពរបស់លោក al-Zaidi ក្នុងការគ្រប់គ្រងស្ថានភាពការទូតដ៏ស្មុគស្មាញ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        4
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        2
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm