
ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko ដែលស្ថិតក្នុងចំណោមសម្ព័ន្ធមិត្តជិតស្និតបំផុតរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយនៅក្នុងបទសម្ភាសន៍ថា រុស្ស៊ី និងអ៊ុយក្រែន ត្រូវតែសម្របសម្រួលគ្នា ដើម្បីបញ្ចប់សង្រ្គាមដែលបានញាំញីអស់រយៈពេលជាង ៤ឆ្នាំមកហើយ ដោយគ្មានសញ្ញានៃការបញ្ចប់ ។
លោក Lukashenko និយាយប្រាប់ទូរទស្សន៍ Al Arabiya ថា ច្បាស់ណាស់ថា ជ័យជំនះក្នុងសមរភូមិប្រយុទ្ធពុំប្រាកដនិយមនោះទេ សម្រាប់ភាគីទាំង ២ នៅក្នុងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បើទោះបីជាលោកនិយាយថា កងកម្លាំងរុស្ស៊ីនៅតែបន្តរុលចូលក៏ដោយ ។
លោកថា ថ្ងៃនេះ ពួកយើងត្រូវការប្រើប្រាស់ជំហានណាមួយ ដើម្បីឈានដល់កិច្ចព្រមព្រោងដោយសន្តិវិធី តាមរយៈការសម្របសម្រួលគ្នា សម្រាប់រយៈពេលវែង ។
លោក Lukashenkoនិយាយទៀតថា បើសិនជាពួកគេដឹងទាំងសងខាងថា អ្នកមិនអាចបន្តទៅមុខបានទៀតទេ ពីព្រោះវាមានតែការកើនឡើងភាពតានតឹងប៉ុណ្ណោះ ហើយសូម្បីតែស្ថានភាពក៏នឹងកាន់តែអាក្រក់ជាងនេះដែរ បើសិនជាអាចរម្ងាប់ចិត្តអ្នកប្រយុទ្ធ និងក្រុមអ្នកគាំទ្ររបស់ពួកគេ វាមានន័យថា ការសម្របសម្រួលគ្នា នឹងអាចឈានដល់ ។
សូមបញ្ជាក់ថា បេឡារុស បានអនុញ្ញាតឲ្យរុស្ស៊ីប្រើប្រាស់ទឹកដីរបស់ខ្លួនសម្រាប់ការវាយលុកពេញបន្ទុកលើអ៊ុយក្រែនកាលពីឆ្នាំ ២០២២ ហើយពួកគេថែមទាំងបានអនុញ្ញាតឲ្យទីក្រុងមូស្គូ បញ្ជូនអាវុធនុយក្លេអ៊ែររបស់ពួកគេ មកកាន់ទឹកដីរបស់ខ្លួនទៀតផង ៕