ប្រជាពលរដ្ឋអ៊ុយក្រែនរស់នៅក្នុងទីក្រុងគីវ និយាយនៅថ្ងៃអង្គារនេះថា ពួកគេសង្ឃឹមថានឹងបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី ស្របពេលដែលក្រុមមេដឹកនាំពិភពលោកជួបជុំគ្នា សម្រាប់កិច្ចប្រជុំកំពូលប្រទេសមានឧស្សាហកម្មលូតលាស់ G7 នៅប្រទេសបារាំង ។
អ្នកស្រី Iryna គឺជាពលរដ្ឋអ៊ុយក្រែនវ័យ ៥៥ឆ្នាំមួយរូបរស់នៅក្នុងទីក្រុងគីវ និយាយថា វាត្រូវការតុល្យភាពអំណាចនៅទីនេះ ពីព្រោះថា រុស្ស៊ីពុំយល់ថា អ្វីគឺជាវិស័យការទូតនោះទេ ឬអ្វីជាការចរចារួមបញ្ចូលនោះទេ ។
ជំនួបកំពូលនៅរមណីយដ្ឋាន Evian-les-Bainsរបស់ប្រទេសបារាំង នាថ្ងៃទី ១៥-១៧ មិថុនា នាំឲ្យមានការជួបជុំគ្នារបស់ក្រុមមេដឹកនាំពិភពលោកមកពីបារាំង អង់គ្លេស កាណាដា អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក ជាមួយនឹងសហភាពអឺរ៉ុប(EU) ។
ក្រុមមន្រ្តីការទូតអឺរ៉ុ មើលឃើញផងដែរថា កិច្ចប្រជុំកំពូលនេះ គឺជាឱកាសមួយ ដើម្បីបញ្ចុះបញ្ចូលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឲ្យអនុម័តសំណើរសហរដ្ឋអាមេរិកសម្រាប់កិច្ចព្រមព្រៀងបញ្ចប់ការប្រយុទ្ធគ្នានៅអ៊ុយក្រែន ដែលបច្ចុប្បន្នលំអៀងទៅខាងទីក្រុងមូស្គូ ។
លោក Trump និយាយថា លោកគិតថា លោកប្រធានាធិបតីរុស្ស៊ី Putin និងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បើកទូលាយចំពោះការធ្វើរឿងអ្វីមួយ សម្រាប់សង្រ្គាមមួយនេះ ៕