លោក Trump៖ បើ​អ៊ីស្រាអែល​ធ្វើ​មិនបាន ទុក​ឲ្យ​ស៊ីរី «ដោះស្រាយ​ជាមួយ​​ក្រុម​ហេសបូឡា»

2026/06/17 03:16:00 am        7


ប្រធានាធិបតីអាមេរិក លោក Donald Trump នៅ​ថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) នេះ បានស្នើទៅអ៊ីស្រាអែលឲ្យ​អនុញ្ញាតឲ្យ​ស៊ីរី «ដោះស្រាយ​ជាមួយ​ក្រុម​ហេសបូឡា» នៅក្នុងប្រទេសលីបង់។

អំឡុង​ពេល​ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅប្រទេសបារាំង លោក Trump បាននិយាយថា៖ «បុគ្គល​ដែលកំពុងដឹកនាំប្រទេសស៊ីរី នាពេល​នេះ គឺជាមនុស្សម្នាក់ដែលខ្ញុំបានគាំទ្រ​​។ រូប​គេ​ទទួលខុសត្រូវយ៉ាងខ្លាំង ចំពោះប្រទេសស៊ីរី»។

លោកបាន​បន្ត​ថា៖ «រួមជាមួយប្រធានាធិបតី (ទួរគី) លោក (Recep Tayyip) Erdogan និងមេដឹកនាំ​ផ្សេងទៀតមួយចំនួន រូប​គេ (មេដឹកនាំស៊ីរី) កំពុងធ្វើការងារដ៏អស្ចារ្យក្នុងការបង្រួបបង្រួម​គ្នា។ រូប​គេមិនមែនជាក្មេងប្រុសកាយរឹទ្ធិទេ ប៉ុន្តែរូប​គេ​បានធ្វើការងារដ៏អស្ចារ្យក្នុងការបង្រួប​បង្រួម​គ្នា​ ហើយរូប​គេមាន​សមត្ថភាព​​ល្អណាស់»។

ដោយរិះគន់វិធានការ​របស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ លោក Trump ក៏បាននិយាយផងដែរថា រូប​លោក​បានស្នើឲ្យ​អ៊ីស្រាអែលអនុញ្ញាតឲ្យ​ស៊ីរីតទល់​នឹង​ក្រុម​ហេសបូឡាជំនួសវិញ។ លោកបាននិយាយថា៖ «ខ្ញុំបានស្នើទៅអ៊ីស្រាអែលឲ្យ​អនុញ្ញាតឲ្យ​ស៊ីរីដោះស្រាយ​ជាមួយ​ក្រុម​ហេសបូឡា ព្រោះនិយាយដោយស្មោះត្រង់ជាមួយអ្នកទាំង​អស់គ្នា ខ្ញុំគិតថា ពួកគេនឹងធ្វើការងារបានល្អជាងក្នុងការដោះស្រាយ​ជាមួយ​ក្រុម​នេះ​»។

លោក​បាន​បន្ថែម​ដោយ​សង្កត់ធ្ងន់​ថា៖ «ប្រសិនបើ​អ៊ីស្រាអែល​មិនអាច​ធ្វើការងារ​នេះ (ប្រឆាំងនឹង​ក្រុម​ហេសបូឡា) ដោយ​មិនចាំបាច់​​សម្លាប់​អ្នកផ្សេង​នោះទេ​ (លោក Ahmed al-Sharaa) នឹងធ្វើការងារនេះ។ ប្រទេស​ស៊ីរី​នឹងធ្វើការងារនេះ»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        10
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        78
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm