អង្គការសហប្រជាជាតិ(UN)និយាយថា ថ្វីបើមានសេចក្តីរាយការណ៍ថា យោធាចិនបានបណ្តុះបណ្តាលបុគ្គលិករុស្ស៊ីឲ្យធ្វើសង្រ្គាមនៅអ៊ុយក្រែនក៏ដោយ សង្រ្គាមមួយនេះ ត្រូវការការកាត់បន្ថយការជាប់ពាក់ព័ន្ធពីខាងក្រៅ ពុំត្រូវមានការចូលរួមច្រើននោះទេ ។
ប្រធានគោលនយោបាយបរទេសសហភាពអឺរ៉ុប(EU)លោកស្រី Kaja Kallas និយាយនៅប្រទេសលុចសំបួរថា EU បានបញ្ជាក់ផ្ទៀងផ្ទាត់សេចក្តីរាយការណ៍ថា យោធាចិនបានបណ្តុះបណ្តាលបុគ្គលិកយោធារុស្ស៊ី ឲ្យធ្វើសង្រ្គាមនៅអ៊ុយក្រែន ។ លោកស្រីបន្តថា ពួកយើងកំពុងវាយតម្លៃដោយប្រុងប្រយ័ត្នផលវិបាកមួយនេះ ។
នៅពេលសួរពីសេចក្តីថ្លែងការណ៍របស់ EU អំឡុងសន្និសីទសារព័ត៌មានរបស់ UNនៅបុរីញូវយ៉ក លោក Stephane Dujarric គឺជាអ្នកនាំពាក្យរបស់ UNនិយាយថា ស្ថាប័នពិភពលោកមួយនេះ មិនអាចបញ្ជាក់សេចក្តីរាយការណ៍ដោយឯករាជ្យបាននោះទេ ។
លោក Dujarric និយាយថា លោកគិតថា រឿងចុងក្រោយក្នុងសង្រ្គាមនៅអ៊ុយក្រែនដែលត្រូវការ គឺទាហានកាន់តែច្រើន ការជ្រៀតជ្រែកពីខាងក្រៅកាន់តែច្រើន ការចូលរួមពីខាងក្រៅកាន់តែច្រើន ។ ដូច្នេះហើយពួកយើងត្រូវការមើលឃើញវាទៅផ្លូវមួយផ្សេងទៀត ។
លោកបន្តទៀតថា អគ្គលេខាធិការ UNលោក Antonio Guterres ចង់មើលឃើញជម្លោះមួយនេះបញ្ចប់ ដោយរូបលោកកត់សំគាល់ឃើញថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយជាមួយក្រុមមេដឹកនាំកាលពីចុងសប្តាហ៍កន្លងទៅ ៕