យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត Tu-22M3 របស់រុស្ស៊ី បានធ្លាក់នៅស៊ីបេរី អំឡុងពេលសមយុទ្ធ

2026/06/17 03:29:45 am        14

ក្រសួងការពារជាតិរុស្ស៊ី និយាយថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត Tu-22M3 មួយគ្រឿងរបស់រុស្ស៊ី បានធ្លាក់កាលពីថ្ងៃចន្ទ នៅតំបន់ Irkutsk របស់ស៊ីបេរី អំឡុងពេលហោះហើរសមយុទ្ធ ប៉ុន្តែយានិក ៤នាក់នៅលើយន្តហោះ អាចលោតចេញដោយសុវត្ថិភាព ។

រូបភាពវីដេអូឃ្លីបនៃការធ្លាក់យន្តហោះដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គមឃើញ យន្តហោះដាំក្បាលចុះ ធ្លាក់ចូលទៅក្នុងតំបន់ព្រៃក្រាស់ មិនឆ្ងាយប៉ុន្មានពីច្រាំងទន្លេ Angara បង្កឲ្យមានសំណុំផ្សែងយ៉ាងក្រាស់ ។

អភិបាលតំបន់ Irkutsk លោក Igor Kobzev និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះទម្លាក់គ្រាប់បែកមួយគ្រឿងនេះ បានធ្លាក់នៅជិតភូមិ Kamenka។

លោកបន្តថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងធ្វើការ ដើម្បីពន្លត់អណ្តាតភ្លើងនៅកន្លែងកើតហេតុ ហើយក្រុមយានិកទាំង ៤នាក់ ត្រូវបាននាំទៅកាន់មន្ទីរពេទ្យ ដោយមានរបួសពុំគំរាមកំហែងដល់អាយុជីវិតនោះទេ ។

សូមបញ្ជាក់ថា យន្តហោះ Tu-22 ដែលផ្ទុកមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal គឺជាយន្តហោះទម្លាក់គ្រាប់បែកសល់ពីសម័យសហភាពសូវៀតដែលចាប់តាំងពីពេលនោះមក រុស្ស៊ីបានប្រើប្រាស់សម្រាប់បេសកកម្មប្រយុទ្ធនៅប្រទេសស៊ីរី និងប្រទេសអ៊ុយក្រែន ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        28
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        37
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm