ចិន នឹងបន្តប្រឹងប្រែងជាមួយប៉ាគីស្ថាន ដើម្បីស្តារឡើងវិញសន្តិភាពនៅមជ្ឈិមបូព៌ាឱ្យបានឆាប់រហ័ស

2026/06/17 07:01:01 pm        65

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិនត្រៀមជាស្រេចដើម្បីធ្វើការជាមួយប្រទេសប៉ាគីស្ថានជំរុញសន្តិភាព ជំរុញកិច្ចសន្ទនាជាបន្តបន្ទាប់ និងបន្តខិតខំប្រឹងប្រែងដើម្បីស្តារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅតំបន់មជ្ឈិមបូព៌ាឱ្យបានឆាប់រហ័ស។

លោក Wang ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរនោះ បានថ្លែងបែបនេះនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Mohammad Ishaq Dar។ លោក Dar បានសង្ខេបអំពីស្ថានភាពនៃអនុស្សរណៈយោគយល់ (MoU) ដំណាក់កាលទីមួយ ដែលបានឈានដល់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដោយបានថ្លែងអំណរគុណដល់ប្រទេសចិនចំពោះការរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសប៉ាគីស្ថានក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ និងបានផ្តល់ការគាំទ្រដ៏មានតម្លៃសម្រាប់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប្រទេសប៉ាគីស្ថាន។ លោក Dar បាននិយាយបន្ថែមថា ភាគីប៉ាគីស្ថានទន្ទឹងរង់ចាំការបន្តទំនាក់ទំនង និងការសម្របសម្រួលជាមួយភាគីចិនដោយរក្សាសន្ទុះបច្ចុប្បន្ននៃការចរចាសន្តិភាព និងដើរតួនាទីវិជ្ជមានរួមគ្នាក្នុងការទទួលបានសន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់។ លោក Wang បានសាទរប្រទេសប៉ាគីស្ថាន ចំពោះការសម្របសម្រួលអនុស្សរណៈយោគយល់ដំណាក់កាលទីមួយរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក និងបានសង្កត់ធ្ងន់ថា ធ្វើការដើម្បីសន្តិភាពគឺជាការទទួលខុសត្រូវអន្តរជាតិ ដែលចែករំលែកដោយប្រទេសទាំងអស់ រួមទាំងប្រទេសចិន និងប៉ាគីស្ថាន។ លោក Wang បាននិយាយថា ចាប់តាំងពីសង្គ្រាមផ្ទុះឡើង ប្រទេសចិនបានចូលរួមជាមួយគ្រប់ភាគី និងបានជំរុញយ៉ាងសកម្មឲ្យមានបទឈប់បាញ់ និងការចរចាសន្តិភាព។ តាំងពីដើមរៀងមក ប្រទេសចិនបានគាំទ្រយ៉ាងមុតមាំដល់ប៉ាគីស្ថាន ខណៈប្រទេសប៉ាគីស្ថានគឺជាអ្នកសម្របសម្រួលដែលគួរឲ្យទុកចិត្ត ហើយប្រទេសចិនក៏បានចូលរួមដោយឡែកជាមួយអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក តាមវិធីរបស់ខ្លួនផងដែរ។


អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm