ស៊ីមកាត និងគណនីធនាគារដែលមិនបានផ្ទៀងផ្ទាត់ត្រឹមត្រូវ អាចផ្អាក លុបចោល ឬបង្កកនៅត្រឹមចុងឆ្នាំ២០២៦

2026/06/17 12:42:01 pm        207

កម្ពុជាបើកយុទ្ធនាការទ្រង់ទ្រាយធំ ផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយគណនីធនាគារ ដើម្បី​ពង្រឹង​សុវត្ថិភាព​អ្នក​ប្រើប្រាស់ ខណៈរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទេសាភិបាល​ធនាគារជាតិ លើក​ឡើង​ថា ស៊ីមកាត និងគណនីធនាគារ ដែលមិនបានផ្ទៀងផ្ទាត់ត្រឹមត្រូវនឹងអាចផ្អាក លុប​ចោល​ ឬ​បង្កកនៅត្រឹមចុងឆ្នាំ២០២៦នេះ។

ថ្លែងក្នុងដែលក្រសួងប្រៃសណីយ៍និងទូរគមនាគន៍ និងធនាគារជាតិនៃកម្ពុជា ប្រកាស​បើក​យុទ្ធនាកា​រ​ស្តីពី «ការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាត ជាមួយនឹង​គណនី​ធនាគារ​/​គណនី​ទូទាត់​សង​ប្រាក់​របស់​អ្នកប្រើប្រាស់» នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ បាន​ប្រកាស​ថា​នឹង​បោស​សំអា​តស៊ីមកាតគ្មានអត្តសញ្ញាណឱ្យអស់នៅចុងឆ្នាំ២០២៦។

ឯកឧត្ដម ជា វ៉ាន់ដេត មានប្រសាសន៍ថា «[……] ខ្ញុំអាចនិយាយបានថា ក្នុង​មួយ​ឆ្នាំ​កន្លះ​កន្លង​​ទៅ​នេះ ​គ្មានស៊ីមកាត​ប្រើប្រាស់​ដោយគ្មានអត្ថសញ្ញាណបណ្ណនោះទេ ប៉ុន្តែយើងមានបញ្ហា​សេស​សល់​​កាលពីមុនដែលយើងមានស៊ីមកាតរាប់លានស៊ីមគ្មានអត្តសញ្ញាណ ដែលថ្ងៃនេះ​យើង​បាន​បើក​យុទ្ធនារការជាមួយធនាគារជាតិ​ ដើម្បី​លុបបំបាត់​ស៊ីមកាតនេះ ហើយ​គោល​ដៅ​គឺ​ចុង​ឆ្នាំ​នេះ​ឲ្យ​បាន​ចប់»

លោកជំទាវ បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖ “ការបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់នាថ្ងៃនេះ ធ្វើឡើងដើម្បីបើកទំព័រជាផ្លូវការ និងផ្សព្វផ្សាយជាសាធារណៈដល់អ្នកប្រើប្រាស់ ឱ្យបានជ្រួតជ្រាបអំពីយន្តការផ្ទៀងផ្ទាត់ខាងលើ ព្រមទាំងជំរុញនិងលើកទឹកចិត្តឱ្យមានការចូលរួមអនុវត្តយន្តការខាងលើឱ្យបានកាន់តែទូលំទូលាយ។ ការបញ្ជាក់ភាពត្រឹមត្រូវនៃលេខទូរសព្ទ និងស៊ីមកាតរបស់អ្នកប្រើប្រាស់ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន ដូចជា កូដ OTP និងគណនីរបស់អ្នកប្រើប្រាស់ ព្រមទាំងជួយទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងសង្គមផងដែរ”។ លោក​ជំទាវ​ ទេសាភិបាលបានលើកឡើងថា ចំពោះ​គណ​នីធ​នាគារ​​មិន​បាន​ផ្ទៀង​ផ្ទាត់​ត្រឹម​ត្រូវ​នឹង​អាចផ្អាក ឬបង្កក។

សូមជម្រាបថា ពិធីប្រកាស​បើក​យុទ្ធនាកា​រនេះមានការអញ្ជើញចូលរួមជាអធិបតីដោយ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​រដ្ឋាភិបាល​ឌីជីថល រួមជាមួយ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី-បុគ្គលិកនៃស្ថាប័នទាំងពីរ តំណាងក្រសួង-ស្ថាប័ន អ្នកសារព័ត៌មាន អ្នកផលិតមាតិកា បុគ្គលមានប្រជាប្រិយភាព និងភាគីពាក់ព័ន្ធ សរុបជាង ៤០០រូប។

យុទ្ធនាការនេះ មានគោលបំណងជំរុញឱ្យអ្នកប្រើប្រាស់ធ្វើការផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​ខ្លួន​រវាង​លេខស៊ីមកាត និងគណនីហិរញ្ញវត្ថុ ដើម្បីធានាបាននូវសុវត្ថិភាពកាន់តែខ្ពស់។ យុទ្ធនាការ​នេះ​នឹងបង្ហាញពីរបៀបផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីម តាមរយៈថ្នាលផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីម និងការប្រើប្រាស់កម្មវិធី DG SuperApp។

ការចុចប៊ូតុងបើកយុទ្ធនាការនេះ គឺជាជំហានដ៏សំខាន់មួយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​អ្នក​ប្រើ​ប្រាស់​ពី​ការឆបោកតាមអនឡាញ និងការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលមានសុវត្ថិភាព និង​ប្រសិទ្ធភាពក្នុងប្រទេសកម្ពុជា៕ អត្ថបទ៖ ស៊ូ ជីង

អត្ថបទដែលទាក់ទង

តំណាងអយ្យការចោទប្រកាន់មនុស្សចំនួន៩នាក់ ករណីនាំសាច់បង្កក និងទំនិញមកពីថៃ
2026/06/17 01:11:27 pm        1
ក្រសួងរៀបចំដែនដី៖គិតត្រឹមថ្ងៃទី១៦ មិថុនានេះបានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោង បុរី ម៉ន ដានី ចំនួន ១៨៨គម្រោង, ដោះស្រាយបញ្ចប់ចំនួន ១៥០គម្រោង និងកំពុងបន្តដោះស្រាយចំនួន ៣៨គម្រោង
2026/06/17 01:05:39 pm        1
រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្ដេចម៉ែ យាងចូល៩១ព្រះវស្សា
2026/06/17 12:57:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តំណាងអយ្យការចោទប្រកាន់មនុស្សចំនួន៩នាក់ ករណីនាំសាច់បង្កក និងទំនិញមកពីថៃ

2026/06/17 01:11:27 pm
​ក្រសួងរៀបចំដែនដី៖គិតត្រឹមថ្ងៃទី១៦ មិថុនានេះបានទទួលសំណើសុំអន្តរាគមន៍ពីអតិថិជនរបស់គម្រោង បុរី ម៉ន ដានី ចំនួន ១៨៨គម្រោង, ដោះស្រាយបញ្ចប់ចំនួន ១៥០គម្រោង និងកំពុងបន្តដោះស្រាយចំនួន ៣៨គម្រោង
2026/06/17 01:05:39 pm
​រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្ដេចម៉ែ យាងចូល៩១ព្រះវស្សា
2026/06/17 12:57:44 pm
​អាជ្ញាធរស្រុកឈូក ចុះត្រួតពិនិត្យ និងទប់ស្កាត់ការលក់ដូរទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ
2026/06/17 12:52:22 pm
​មន្ត្រីជំនាញពាក់ព័ន្ធប្រជុំពិភាក្សាលើសេចក្តីព្រាងនីតិវិធីប្រតិបត្តិការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
2026/06/17 12:45:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/17 12:26:17 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/15 05:34:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/17 06:06:05 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am