កិច្ចប្រជុំពាក់ព័ន្ធនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោកចាប់ផ្ដើមដំណើរការ ផ្ដោតលើការជំរុញអំណាចដល់កុមារី និងយុវតី

2026/06/17 04:07:37 pm        128

កិច្ចប្រជុំពាក់ព័ន្ធ ដែលបានធ្វើឡើងនៅក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ បានចាប់ផ្ដើមដំណើរការហើយ ដោយផ្ដោតសំខាន់លើការជំរុញការផ្ដល់អំណាចដល់កុមារី និងយុវតី ដែលក្នុងនោះ ក៏មានកុមារី និងយុវតីកម្ពុជាផងដែរ។

នៅក្នុងពេលដឹកនាំចូលរួមកិច្ចប្រជុំពាក់ព័ន្ធ ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ នៅថ្ងៃទី១៧ ខែមិថុនា នេះ លោកជំទាវ ជឺ ដារី ប្រធានគណៈប្រតិភូ តំណាងសមាគមកាយឫទ្ធិនារីកម្ពុជា បានបញ្ជាក់ថា ក្នុងមហាសន្និបាតនេះ គឺមានកិច្ចប្រជុំដំណើរការជាហូរហែរ ដែលមានចែកចេញជា ៥តំបន់ ខណៈកម្ពុជាស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានប្រធានបទពាក់ព័ន្ធនឹងភាពដឹកនាំរបស់យុវតី។ កិច្ចប្រជុំនេះ ក៏មានរាយការណ៍ពីសកម្មភាពកន្លងមក ដែលតំបន់មួយៗបានអភិវឌ្ឍ នៅក្នុងសមាគមកាយឫទ្ធិនារីរបស់ខ្លួន ។

លោកជំទាវបានបន្តថា សម្រាប់កិច្ចប្រជុំទាំងអស់នេះ គឺបានផ្ដោតសំខាន់ក្នុងការផ្ដល់សិទ្ធិដល់យុវតី ដើម្បីនាំយកសំឡេងរបស់ពួកគេបង្ហាញទៅក្នុងកិច្ចប្រជុំ ថាចង់បានអ្វី ក៏ដូចជាជួយដោះស្រាយសំណូមពររបស់ពួកគេ ។

គួរបញ្ជាក់ថា នៅឆ្នាំ២០២៦នេះ កម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម The Olave Baden-Powell Society (OB-PS) លើកទី៤២ នៅក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ទី១៩ ខែមិថុនា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះ មានការចូលរួមមកពីប្រទេសជាង១០០ នៃតំបន់ទាំង៥ លើពិភពលោក ហើយមានអ្នកចូលរួមជាង៦០០នាក់។ មហាសន្និបាតកាយឫទ្ធិនារីពិភពលោក គឺជាវេទិកាកំពូល និងជាអង្គភាពសម្រេចចិត្តខ្ពស់បំផុតរបស់សមាគមកាយឫទ្ធិនារីពិភពលោក (World Association of Girl Guides and Girl Scouts-WAGGGS) ដែលរៀបចំរៀងរាល់ ៣ឆ្នាំម្ដង ។

មហាសន្និបាតកាយឫទ្ធិនារីពិភពលោក គឺមានប្រមូលផ្ដុំថ្នាក់ដឹកនាំ និងប្រតិភូពីបណ្ដាប្រទេសជុំវិញពិភពលោក ដើម្បីរួមគ្នាពិភាក្សា ពិនិត្យ និងអនុម័តគោលនយោបាយសំខាន់ៗ កំណត់ទិសដៅយុទ្ធសាស្ត្រ ព្រមទាំងពង្រឹងបណ្ដាញសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការអភិវឌ្ឍចលនាកាយឫទ្ធិនារី និងការផ្ដល់អំណាចដល់កុមារី និងយុវតី៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
2026/06/17 06:03:03 pm        1
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/06/17 05:34:20 pm        1
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
2026/06/17 05:11:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ

2026/06/17 09:02:50 pm
​ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
2026/06/17 09:01:25 pm
​មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
2026/06/17 08:41:07 pm
​លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
2026/06/17 08:24:45 pm
​មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
2026/06/17 08:24:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/17 12:26:17 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/15 05:34:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/17 06:06:05 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am