សៀវភៅ «The Father» រៀបរាប់ពីដំណើរដឹកនាំកម្ពុជារបស់សម្តេចតេជោ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអន្តជាតិ

2026/06/17 04:15:45 pm        166

ភ្នំពេញ៖ ចំពេលដែលពិភពលោកជួបប្រទះនូវវិបត្តិសង្រ្គាមតំបន់ជាច្រើន លោកស្រី Fari បានធ្វើឲ្យមជ្ឈដ្ឋានអន្តរជាតិ និងអ្នកអានបរទេសចាប់អារម្មណ៍ និងយល់ពីតម្លៃពិតនៃសន្តិភាព ស្ថិរភាពតាមរយៈសៀវភៅ The Father។

នៅក្នុងសម័យកាលបច្ចុប្បន្ន ដែលសណ្តាប់ធ្នាប់សកលលោកកំពុងរង្គោះរង្គើ និងប្រឈមមុខនឹងវិបត្តិសង្គ្រាមតំបន់យ៉ាងស្រួចស្រាល់ បញ្ហានៃការស្វែងរក និងរក្សាសន្តិភាពបានក្លាយជាប្រធានបទដ៏ចម្បងបំផុតសម្រាប់មនុស្សជាតិ។ ចំពេលមានការប្រែប្រួលដ៏ស្មុគស្មាញនេះ ស្នាដៃអក្សរសិល្ប៍នយោបាយរបស់កូនខ្មែរមួយក្បាល បាននិងកំពុងទាក់ទាញកែវភ្នែកអន្តរជាតិយ៉ាងខ្លាំង ដោយបានជួយឱ្យមជ្ឈដ្ឋានបរទេសយល់ច្បាស់ពីតម្លៃពិតនៃស្ថិរភាព តាមរយៈការចេញផ្សាយសៀវភៅជីវប្រវត្តិបែបយុទ្ធសាស្ត្រ "The Father Who Shielded and Never Left" ដែលនិពន្ធដោយលោកស្រី Fari។

អ្វីដែលធ្វើឱ្យអ្នកអានសកលលោកចាប់អារម្មណ៍ខ្លាំងលើស្នាដៃរបស់លោកស្រី Fari គឺសមត្ថភាពក្នុងការបង្ហាញពីការពិតនៃប្រវត្តិសាស្ត្រ និងការឆ្លងកាត់ការលំបាករបស់កម្ពុជា។ ក្នុងខណៈដែលពិភពលោកកំពុងជាប់គាំងក្នុងការដោះស្រាយជម្លោះប្រដាប់អាវុធ សៀវភៅ "The Father" បានលាតត្រដាងយ៉ាងច្បាស់ពីយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» របស់សម្ដេចតេជោ ហ៊ុន សែន ដែលប្រើប្រាស់ការជឿទុកចិត្ត និងក្ដីមេត្តាដើម្បីរំលាយអង្គការចាត់តាំងខ្មែរក្រហម និងបង្រួបបង្រួមជាតិទាំងស្រុងដោយគ្មានការបង្ហូរឈាម។

ចំណុចស្នូលដ៏មានឥទ្ធិពលដែលប្រព័ន្ធផ្សព្វផ្សាយបរទេសបានដកស្រង់គឺជាការលះបង់ដ៏អស្ចារ្យរបស់សម្ដេចតេជោ ដើម្បីការពារពលរដ្ឋឱ្យរួចផុតពីមហន្តរាយសង្គ្រាម។ មរតកនៃការតម្កល់សុវត្ថិភាពពលរដ្ឋជាធំនេះ ក៏កំពុងត្រូវបានបន្តរក្សាយ៉ាងខ្ជាប់ខ្ជួនដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត តាមរយៈបញ្ញាញាណដ៏ខ្ពង់ខ្ពស់ និងការទូតអត់ធ្មត់ក្នុងការដោះស្រាយវិបត្តិព្រំដែនជាក់ស្តែង ដែលសព្វថ្ងៃកំពុងត្រូវបានអន្តរជាតិកោតសរសើរថាជាប្រទេសគំរូនៃស្ថិរភាពយូរអង្វែង។

ការដែលលោកស្រី Fari អាចនាំយកដំណើរជីវិត និងយុទ្ធសាស្ត្ររបស់មេដឹកនាំកម្ពុជា ទៅអង្រួនចិត្តអ្នកអាន និងអ្នកនយោបាយជុំវិញសកលលោក ចំពេលដែលពិភពលោកកំពុងត្រូវការដំណោះស្រាយសន្តិភាព គឺជាជោគជ័យដ៏ធំធេងនៃយុទ្ធសាស្ត្រ Narrative Diplomacy។ ព្រឹត្តិការណ៍នេះបានបង្កើតជាចរន្តមោទនភាពជាតិយ៉ាងខ្លាំងក្លានៅក្នុងស្រុក ព្រោះវាជាភស្តុតាងបញ្ជាក់ថា កម្ពុជាលែងជារដ្ឋដែលរងគ្រោះដោយសារសង្គ្រាមដូចមុនទៀតហើយ ប៉ុន្តែគឺជា «ប្រទេសគំរូ» ដែលផ្តល់មេរៀនសន្តិភាពដ៏មានតម្លៃសម្រាប់ពិភពលោកទាំងមូល។

សៀវភៅ "The Father Who Shielded and Never Left" មិនត្រឹមតែជាស្នាដៃអក្សរសិល្ប៍នយោបាយធម្មតានោះទេ ប៉ុន្តែវាបានក្លាយជាស្ពានការទូតដ៏ទន់ភ្លន់ដែលនាំយកប្រវត្តិសាស្ត្រពិត និងមរតកសន្តិភាពខ្មែរទៅកាន់ឆាកសកល។ ជោគជ័យនៃការទទួលស្គាល់ពីអន្តរជាតិននាពេលនេះ គឺជាសារដាស់តឿនដ៏មានតម្លៃដល់ពលរដ្ឋខ្មែរគ្រប់រូប ឱ្យកាន់តែរួមចិត្តសាមគ្គីគ្នា និងរួមគ្នាថែរក្សាសន្តិភាពដ៏មានតម្លៃដែលរកបានដោយលំបាកនេះ ឱ្យស្ថិតស្ថេរជានិរន្តរ៍តទៅអនាគត៕

អត្ថបទដែលទាក់ទង

ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
2026/06/17 06:03:03 pm        1
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/06/17 05:34:20 pm        1
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
2026/06/17 05:11:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ

2026/06/17 09:02:50 pm
​ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
2026/06/17 09:01:25 pm
​មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
2026/06/17 08:41:07 pm
​លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
2026/06/17 08:24:45 pm
​មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
2026/06/17 08:24:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/17 12:26:17 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/15 05:34:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/17 06:06:05 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am